Connect with us

ជីវិតកម្សាន្ដ

ណាហ្គាវើលដ៍ បើកទំព័រឆ្នាំថ្មី ២០២២ ដោយផ្តល់ជូនសន្ធឹកសន្ធាប់

បានផុស

នៅ

ណាហ្គាវើលដ៍ សូមចូលរួមស្វាគមន៍ឆ្នាំថ្មី ២០២២ ជាមួយពុកម៉ែបងប្អូនទាំងអស់ ដោយផ្តល់ជូនដ៏អស្ចារ្យនៅថ្ងៃទី៣១ ធ្នូ រួមមាន ម្ហូបសុភមង្គល ការបញ្ចុះតម្លៃពិសេស ការតុបតែង​លម្អ​ដ៏​ល្អ​ឯក និង​ការបាញ់​កាំជ្រួច​ឆ្លង​ឆ្នាំ​ដ៏​កក្រើក​។

សម្រាប់​ការ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ដ៏​មាន​សេចក្តីសុខ ណាហ្គា​វើ​លដ៍ ផ្តល់ជូន​នូវ​កញ្ចប់​ប្រូ​ម៉ូ​សិន​ចំនួន ៣ គឺ​ការ​ស្នាក់នៅ​បន្ទប់ VIP Suite បន្ទប់ Deluxe និង​បន្ទប់ Superior តម្លៃ​ចាប់ពី ១៦៨$ ប៉ុណ្ណោះ​។ បន្ទប់​ប្រណីត​ទាំង ៣ នឹង​ផ្តល់ជូន​នូវ​អនុស្សាវរីយ៍​មិនអាច​បំភ្លេចបាន​ ដែល​ពុក​ម៉ែ​បងប្អូន​អាច​ទស្សនា​ការបាញ់​កាំជ្រួច​ឆ្លង​ឆ្នាំ​នៅ​ពាក់កណ្តាល​អធ្រាត្រ​ពី​ក្នុង​បន្ទប់​ជាមួយ​ការបន្ថែម​ជូន​សូកូឡា និង​ស្រា​ស្ប៉ា​ក​ឃ្លី​ង​ ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​ប្រកបដោយ​ភាព​រីករាយ​។ កញ្ចប់​ស្នាក់នៅ​ទាំងនេះ រួមបញ្ចូល អាហារ​ឈុត​ពេល​ល្ងាច និង​ភេសជ្ជៈ​សម្រាប់ ២ នាក់​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ អាហារ​ពេលព្រឹក​នៅ​ថ្ងៃ​បន្ទាប់ និង​ការចុះឈ្មោះ​ចេញពី​បន្ទប់​ក្រោយ​ម៉ោង​កំណត់​ផងដែរ​។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កញ្ចប់​ស្នាក់នៅ ឬ​ការ​កក់​បន្ទប់ ពុក​ម៉ែ​បងប្អូន​អាចទាក់ទង​តាមរយៈ​គេហទំព័រ NAGAWORLD អ៊ី​ម៉ែ​ល [email protected] ឬ​លេខ​ទូរ​សព្ទ +៨៥៥ ២៣២២ ៨៨២២​។ ចំនួន​បន្ទប់ មានកំណត់ ដូចនេះ សូម​កក់​ឥឡូវនេះ​!


ស្នាក់នៅក្នុងបន្ទប់ប្រណីតដ៏មានសេចក្តីសុខ និងទស្សនាពន្លឺកាំជ្រួចឆ្លងឆ្នាំដ៏អស្ចារ្យនៅណាហ្គាវើលដ៍   
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​អាហារ​ពេល​ល្ងាច​ឆ្លង​ឆ្នាំ​ប្រកបដោយ​ភាពស្និទ្ធស្នាល មាន​បម្រើ​ជូន​នៅ​ភោជនីយដ្ឋាន​ប្រណីត​បារាំង Le Gourmet (​ជាន់​ទី​​ ១ ណាហ្គា​វើ​លដ៍​ទី ​១) ដែលមាន​អាហារ​រសជាតិ​ដើម​បារាំង ៥ មុខ​ពី​ម៉ោង ៥:៣០ ល្ងាច​រហូតដល់ ៩:៣០ យប់ និង​មាន​បន្ថែម​ជូន​ស្រា​ប្រូ​សេ​កូ​មួយ​កែវ​ឥតគិតថ្លៃ ម្នាក់​ត្រឹមតែ ៦៥$ ប៉ុណ្ណោះ​។ កក់​ទុក​មុន​តាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ [email protected] ។​

ជម្រើស​មួយទៀត ពុក​ម៉ែ​បងប្អូន​អាច​អបអរ​ឱកាស​ដ៏​សប្បាយ​នេះ​ ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់ និង​ពិសា​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​នៅ​ភោជនីយដ្ឋាន 2Pangea (​ជាន់​ទី ​២ ណាហ្គា​វើ​លដ៍​ទី ​២) ពី​ម៉ោង ៥:៣០ ល្ងាច​ដល់ ៩:៣០ យប់​។ សម្រាប់​ម្ហូប​ពិសេសៗ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ ពុក​ម៉ែ​បងប្អូន​អាច​ពិសា​ឥត​កំណត់ ម្នាក់ ២៥$ ប៉ុណ្ណោះ​។ មុខម្ហូប រួមមាន អាហារសម្រន់ សាច់​អាំង សាច់​ដុត សាច់​ខ្វៃ ម្ហូប​ពេញនិយម​បែប​អាស៊ី បង្អែម និង​អាហារ​ជាច្រើន​ជម្រើស​ទៀត​។ បន្ថែម​ម្នាក់ ១០$ អាច​ក្រេប​ស្រា​ស្វាគមន៍​ឆ្នាំ​ថ្មី​ឥត​កំណត់​។​

ចំណែកឯ​កម្មវិធី​កម្សាន្ត​វិញ រួមមាន ការប្រគំ​តន្ត្រី​ផ្ទាល់ ការសម្តែង​ក្បាច់​រាំ និង​ឌី​ជេ​នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ណាហ្គា​វើ​លដ៍​ទី​១ ដែល​ចាប់ផ្តើម​ពី​ម៉ោង ១០:៣០ យប់​រហូតដល់​នាទី​ឆ្លង​ឆ្នាំ​។ អ្នក​ដែល​នៅ​សួនច្បារ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​អាច​ទស្សនា​ការប្រគំ​តន្ត្រី​ផ្ទាល់​នៅលើ​អេក្រង់​អិ​ល​អ៊ី​ឌី​ដ៏​ធំ​នៅមុខ​ណាហ្គា​វើ​លដ៍​ទី​ ១ ផងដែរ​។ បន្ទាប់មក ណាហ្គា​វើ​លដ៍ នឹងធ្វើ​ការបាញ់​កាំជ្រួច​ប្រហែល ១០ នាទី​ដើម្បី​បើក​ទំព័រ​ថ្មី​នៃ​ឆ្នាំ​២០២២ ជាមួយ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​។

រីករាយជាមួយការតុបតែងលម្អនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន និងរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មីនៅមុខណាហ្គាវើលដ៍ជាមួយគ្នា

កម្មវិធី​កម្សាន្ត​អបអរ​ឆ្នាំ​ថ្មី​នៅ​ក្លឹប​ដាលីន​ដាលីន (​ជាន់​ផ្ទាល់​ដី ណាហ្គា​វើ​លដ៍​ទី​១) ក៏មាន​ផ្តល់ជូន​ផងដែរ​ចាប់ពី​ម៉ោង ៩ យប់​រហូតដល់​រំលងអធ្រាត្រ​ដែលមាន​កា​រ​បញ្ចុះតម្លៃ​ភេសជ្ជៈ និង​ការប្រគំ​តន្ត្រី​ផ្ទា​ល់ពី​ក្រុម​ចម្រៀង​អន្តរជាតិ​ប្រចាំ​ណាហ្គា​វើ​លដ៍​!

ឆ្នាំ​២០២២ ចាប់ផ្តើម​នៅ​ចុង​សប្តាហ៍ ខណៈ​ភោជនីយដ្ឋាន 2Pangea នឹង​បើក​បម្រើ​ជូន​ឡើងវិញ​នូវ​អាហារ​ប៊ុ​ហ្វេ​ថ្ងៃត្រង់​ពី​ម៉ោង ១១:៣០ ព្រឹក​ដល់ ២:៣០ រសៀល​នៅ​ថ្ងៃទី​១ និង​ទី​២ ខែមករា​។ ត្រឹមតែ ១៨$ សម្រាប់​ម្នាក់ (៩$ សម្រាប់​កុមារ​អាយុ​ក្រោម ១២ ឆ្នាំ​) ពុក​ម៉ែ​បងប្អូន​អាច​ពិសា​ម្ហូប​ពិសេស​ឥត​កំណត់ ដូចជា គ្រឿង​សមុទ្រ​ស្រស់ សាច់​អាំង សាច់​ដុត ម្ហូប​ពេញនិយម​បែប​អាស៊ី​អឺរ៉ុប បង្អែម និង​ម្ហូប​ជាច្រើន​មុខ​ទៀត​។ កក់​ទុក​មុន​តាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ [email protected]

ណាហ្គាវើលដ៍ មានបម្រើជូនម្ហូបឈុតពេលល្ងាចនៅភោជនីយដ្ឋានបារាំង Le Gourmet និងម្ហូបពិសេសដែលពុកម៉ែបងប្អូនអាចពិសាឥតកំណត់នៅភោជនីយដ្ឋាន 2Pangea នាឱកាសឆ្លងឆ្នាំ

ប្រសិនបើ​ពុក​ម៉ែ​បងប្អូន​ចង់​សាកល្បង​ប៊ុ​ហ្វេ​ឌី​ម​សាំ សូម​អញ្ជើញ​ទៅ​ភោជនីយដ្ឋាន​ចិន Hall of Golden Chimes ដែលមាន​មុខម្ហូប​បន្ថែ​ម​ចាប់ពី​ថ្ងៃទី​ ១ ខែមករា​តទៅ​។ ម្នាក់​ត្រឹមតែ ២៩$ ពុក​ម៉ែ​បងប្អូន​អាច​ពិសា​ម្ហូប​ពេញនិយម​បែប​ចិន​កា​តាំង និង​ម្ហូប​បន្ថែម ដូចជា នំ​សាច់​សា​ស៊ីវ​ដុត បបរ​សាច់ជ្រូក ស៊ុត​អាយុ​វែង គុយទាវ​ឆា​ជាមួយ​ឆ្អឹងជំនី​គោ និង​បង្អែម​ចាហួយ​ផ្កា​អូស្មាន់​ថឺ​ស​ជាមួយ​ផ្លែ​បឺ​រី​ក្រៀម​ដែល​បម្រើ​ជូន​នៅ​រៀងរាល់ថ្ងៃ​សៅរ៍ អាទិត្យ និង​ថ្ងៃ​បុណ្យជាតិ​ពី​ម៉ោង ១០:៣០ ព្រឹក​ដល់ ២:៣០ រសៀល​។

សម្រាប់​បទពិសោធន៍​ថ្មីៗ និង​ការផ្តល់ជូន​ដ៏​អស្ចារ្យ​នាឱកាស​ចុងឆ្នាំ សូម​អញ្ជើញ​ទៅ​ណាហ្គា​វើ​លដ៍​!

​គួរ​បញ្ជាក់ថា ​ជាមួយ​ការពង្រីក​បន្ថែម​ថ្មី​ចុងក្រោយ ណាហ្គា​វើ​លដ៍ មាន​បន្ទប់​ប្រភេទ​ស្វ៊ី​ត និង​ដឺ​លុ​ច្ស ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និង​ក្លឹប​កម្សាន្ត​ជាង ២០ កន្លែង មណ្ឌល​ស្ប៉ា​ប្រណីត ២ សាល​មហោស្រព NABA ដែលមាន ២.០០០ កៅអី​នៅ​ណាហ្គា​វើ​លដ៍​ទី​២ ផ្សារ​ទំនិញ​រួច​ពន្ធ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន China Duty Free Group ដែលជា​ផ្សារ​ទំនើប​ក្រោម​ដី​ទីមួយ​ក្នុងប្រទេស​កម្ពុជា​ដែលមាន​លក់ទំនិញ​ម៉ាក​អន្តរជាតិ​ល្បីៗ សេវា​កម្សាន្ត​ដ៏​សម្បូរបែប និង​សាល​សម្រាប់​រៀបចំ​ការប្រជុំ​ឈានមុខ​គេ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៨ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម