ជីវិតកម្សាន្ដ
ផលិតករបង្ហាញមុខតួឯកស្រី-ប្រុសសម្តែងក្នុងភាពយន្តចម្រៀងបទ «ទុក្ខស្រីប្តីព្រាត់»
ផលិតករភាពយន្តដ៏ល្បីឈ្មោះលោក ហ្វៃ សំអាង ថ្មីៗនេះ បានទម្លាយនូវមុខមាត់ពិតរបស់តួឯកស្រី-ប្រុសនៅក្នុងភាពយន្តនិងចម្រៀងបែបប្រវត្តិសាស្ត្រ គឺបទ «ទុក្ខស្រីប្តីព្រាត់» ដែលជាការនិពន្ធទំនុកច្រៀងក្រោមស្នាដៃដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។

តួឯកស្រី-ប្រុសនៅក្នុងភាពយន្តនិងចម្រៀងបទ «ទុក្ខស្រីប្តីព្រាត់» នេះ គឺលោក ប៉ាន់ ខែមម៉ានូ សម្តែងតួសម្តេចតេជោ ហ៊ុន សែន និងកញ្ញា ឈិន មុន្នីនាថ សម្តែងតួសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។ នេះបើយោងតាមការបញ្ជាក់ពីលោក ហ្វៃ សំអាង ។

ផលិតករល្បីឈ្មោះរូបនេះបានលើកឡើងថា តួឯកទាំងពីរដួងនៅក្នុងភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» និពន្ធទំនុកច្រៀងក្រោមស្នាដៃដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន បទចម្រៀងដែលល្បីល្បាញខ្លាំង។ ដឹកនាំសម្តែងដោយលោក ហ្វៃ សំអាង ផលិតដោយសមាគមសិល្បករខ្មែរប្រធានអ្នកនាង ចន ច័ន្ទលក្ខិណា ។

លោក ហ្វៃ សំអាង បានបន្ថែមទៀតថា នៅក្នុងបទនេះដែរ ក៏មានការចូលរួមសម្តែងពីតារាល្បីៗដូចជា, លោក អ៊ុន សិទ្ធា ,លោក លឹម រដ្ឋា ,លោក អាដាម ,លោក សួន ពិសិដ្ឋ ,នាយ ស្ពៃ ,DJ ផាន់ រ៉ុង និងតារាជាច្រើនទៀតផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


