ជីវិតកម្សាន្ដ
អាចារ្យ ធំ និង ហេង នរៈកក្កដា ដាក់ឲ្យចំៗចំពោះអ្នកដែលងប់ងុលគាំទ្រតារាថៃ
អាចារ្យ ធំ និងតារាសម្តែង លោកហេង នរៈកក្កដា បានបង្ហាញការមិនពេញចិត្ត ហើយធ្វើការរិះគន់ដោយមិនសំចៃមាត់លើយុវជនខ្មែរមួយចំនួន ដែលងប់ងុលនាំគ្នាគាំទ្រ និងជ្រួលជ្រើមរឿងតារាថៃ។
ជាការពិតបើតាមការកត់សម្គាល់អំឡុងពេលប៉ុន្មានថ្ងៃនេះ បន្ទាប់មានព័ត៌មានអំពីតារាស្រីថៃម្នាក់ បានធ្លាក់ចូលទឹមលង់ស្លាប់នោះ គេឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកពិសេសយុវវ័យខ្មែរមួយចំនួនហាក់ចាប់អារម្មណ៍លើការផ្សព្វផ្សាយខាងលើ ដោយការវែកញែកចំពោះរឿងនេះស្ទើរភ្លេចបាយភ្លេចទឹកទៀតផង។
ដោយឃើញទើសភ្នែកបែបនេះទើប អាចារ្យ ធំ បានចេញមុខពន្លះយ៉ាងចាស់ដៃចំពោះបុគ្គលខ្មែរមួយចំនួន។ អាចារ្យ ធំ បានបង្ហាញខ្លឹមសារខ្លីថា តារាថៃងាប់ធ្វើដូចម៉ែវាងាប់! តភាគវិភាគវែកញែកទឹកភ្នែកយំសោកបោកខ្លួនអង្រួនពិភពគុណ។ តារាខ្មែរលោកលាមាតុភូមិស្ងាត់ជ្រាប! កំពូជអាហ្វូងឆ្កែបរទេសខ្លះ។ អរគុណ។



ចំណែកតារាសម្តែងលោក ហេង នរកក្កដា ក៏បានរិះគន់ដោយលើកការប្រៀបធៀបដែរថា និយាយតាមភាពស្មោះត្រង់ប្រជាជនយើងមួយចំនួនតូច គឺមិនសូវឲ្យតម្លៃជាតិសាសន៍ខ្លួននោះទេ ប៉ុន្តែចូលចិត្តផ្តល់តម្លៃជនជាតិគេលើសពីជនជាតិខ្លួនឯង ពេលជនជាតិគេមានរឿងអ្វីមួយស៊ែរពេញទឹកពេញដីតែម្តង។

តារាសម្តែងប្រុសរូបនេះ បន្ថែមទៀតថា ដល់ពេលជនជាតិខ្មែរឯងមានរឿងកើតឡើងដូចគ្នាជាពិសេសអ្នកសិល្បៈខ្មែរតែម្តង គឺមិនសូវឃើញមានអ្នកអើពើនោះទេ ខ្ញុំសួរថាបើយើងមិនឲ្យតម្លៃជាតិសាសន៍យើង តើអ្នកណាឲ្យតម្លៃយើង?។ តាមរយៈនេះ គេឃើញមានមហាជនមួយចំនួនបានគាំទ្រការលើកឡើងខាងលើ៕


អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ