ជីវិតកម្សាន្ដ
ហេង នរៈកក្កដា ហួសចិត្តអ្នករិះគន់ សុខុម រចនា ថា The Voice អកកេះ
រៀមច្បងសិល្បៈតារាប្រុសរាងសង្ហាលោក ហេង នរៈកក្កដា បានសម្ដែងក្ដីហួសចិត្តជាខ្លាំង បន្ទាប់ពីមានមតិរិះគន់មួយចំនួនទៅលើ កញ្ញា សុខុម រចនា ដែលជាបេក្ខភាពប្រឡងកម្មវិធីចម្រៀងលំដាប់ថ្នាក់ពិភពលោកថាជា The Voice អកកេះ អកកាដង់ ឬ អ្នកច្រៀងតាមរោងការជាដើម…។

ចំណុចនេះធ្វើឲ្យតារាសម្ដែងលោក ហេង នរៈកក្កដា បានចោទជាសំណួរទៅកាន់អ្នកដែលរិះគន់វិញ ថា តើអ្នកច្រៀងតាមរោងការ និងកម្មវិធីផ្សេងៗគ្នា ជាមនុស្សគ្មានតម្លៃក្នុងសង្គមមួយនេះ ឬ ក្នុងការប្រឡងកម្មវិធីចម្រៀងផ្សេងៗ ឬយ៉ាងណា?។

តារាប្រុសលោក ហេង នរៈកក្កដា បានលើកឡើងថា «ខ្ញុំនៅតែមិនយល់ហេតុអ្វីបានម្នាក់ៗ រិះគន់លើគាត់ថា The Voice អកកេះ អកកាដង់? អ្នកច្រៀងតាមរោងការ អកកេះ នឹងជាជនថោកទាបដែលសង្គមស្អប់ខ្ពើមមែនទេ? ខ្ញុំបានឃើញមានគេសើចចំអកគាត់ជាច្រើន តើអ្នកច្រៀងតាមរោងការកម្មវិធីផ្សេងៗ គ្នា ជាមនុស្សគ្មានតម្លៃក្នុងសង្គមមួយនេះ ឬ ក្នុងការប្រលងកម្មវិធីចម្រៀងផ្សេងៗ ឬយ៉ាងណា?»។

លោក ហេង នរៈកក្កដា បាននិយាយទៀតថា «បើមិនពេញចិត្តអូសចោលទៅ គាត់ក៏ជាមនុស្សមានការឈឺចាប់ដែរ តែយ៉ាងណាកុំមានភាពរើសអើងក្នុងសង្គម»។

ដោយឡែកសម្រាប់សាមីខ្លួន កញ្ញា សុខុម រចនា ក្រោយការប្រឡងធ្លាក់ត្រឹមវគ្គ Live Show នាងក៏បានអះអាងពីឆន្ទៈរបស់ខ្លួនផងដែរ។ ក្នុងនោះ នាង លើកឡើងថា «ខ្ញុំមិនបោះបង់ទេ ធ្វើអ្វីដែលខ្លួនស្រឡាញ់ ខិតខំប្រឹងប្រែងតស៊ូដើម្បីសម្រេចក្ដីស្រមៃនៅថ្ងៃណាមួយ អរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការអាណិតស្រឡាញ់គាំទ្រនាងខ្ញុំ»៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


