ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ មោទនភាពខណៈក្បាច់គុនល្បុក្កតោខ្មែរត្រូវបានផ្សព្វផ្សាយដល់ក្រៅស្រុក
ភ្នំពេញ ៖ តារាសម្តែងនិងជាគ្រូបង្ហាត់គុនល្បុក្កតោគឺកញ្ញាពេជ្រ ចរណៃ បច្ចុប្បន្នក្រៅតែពីការលេចមុខនៅលើវិស័យភាពយន្ត(ខ្មែរ)នាងក៏ជាតារាស្រីមួយរូបដែលចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យគុនល្បុក្កតោផងដែរ។

សកម្មភាពនេះតារាស្រី ពេជ្រ ចរណៃ កន្លងមកតែងទទួលបានការសរសើរលើកទឹកចិត្តនិងគាំទ្រច្រើនពីមជ្ឈដ្ឋានមហាជនដែលស្នេហាលើវិស័យភាព យន្តនិងក្បាច់គុណបុរានខ្មែរ(ល្បុក្កតោ)។ដោយ សារហេតុផលនេះហើយទើបថ្មីៗនេះកញ្ញាពេជ្រ ចរ ណៃ បានសម្តែងមោទនភាពខណៈក្បាច់គុនល្បុក្កតោខ្មែរត្រូវបានផ្សព្វផ្សាយដល់ក្រៅស្រុក។

កញ្ញា ពេជ្រ ចរណៃ បានរៀបរាប់បែបនេះថា ថ្ងៃនេះបានបញ្ចប់បេសកកម្មមួយទៀតហើយ។យើងខ្ញុំជាម្ចាស់វប្បធម៌និងជាម្ចាស់កេរមរតកក្បាច់គុន(ល្បុក្ក តោ)ពិតជារំភើបចិត្តដែលបានឮពីបងៗសារព័ត៌មា នជាជនជាតិ(ចិន)បានស្គាល់និងនិយាយអំពីភាពល្បីល្បាញរបស់ក្បាច់គុនបុរាណខ្មែរល្បុក្កតោ។

តារាសម្តែងរូបស្រស់ ពេជ្រ ចរណៃ បានបន្ថែមទៀតថា សូមអរគុណដល់បងៗសារព័ត៌មាន(ចិន)ដែលបានមកធ្វើបទសម្ភាសនិងយករូបភាព ក្បាច់គុ នបុរាណខ្មែរល្បុក្កតោទៅផ្សព្វផ្សាយទៅក្រៅប្រទេស។ សូមបញ្ជាក់ដែរថា តារាសម្តែងកញ្ញា ពេជ្រ ចរ ណៃ កន្លងមកក៏បានបំផុសដល់យុវជនឲ្យចូលរួមលើកស្ទួយនិងបង្ហាញសិល្បៈវប្ប ធម៌របស់ខ្មែរទៅ កាន់ពិភពលោកតាមរយ:សកម្មភាពនានាដូចជា, ការបង្ហាញនូវក្បាច់គុនល្បុក្កតោ ,ល្ខោនខោលនិងបង្ហោះរូបភាពស្លៀកពាក់សំលៀក បំពាក់បុរាណខ្មែរជាដើម៕
ដោយ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


