ជីវិតកម្សាន្ដ
ផលិតកម្មអង្គរវត្ត ប្រកាសស្វែងរកឯកសារសិល្បៈខ្មែរ ពីឆ្នាំ១៩៨០-២០២០ ដើម្បីចងក្រងរក្សាទុក កុំឲ្យបាត់បង់
គោលបំណង ដើម្បីចូលរួមចំណែកលើកស្ទួយនិងថែរក្សាការពារកេរ្តិ៍តំណែលនៃតម្លៃវប្បធម៌សិល្បៈខ្មែរ ឲ្យមានភាពឋិតថេរគង់វង់សម្រាប់ក្មេងៗជំនាន់ក្រោយនោះ ពេលនេះផលិតកម្មអង្គរវត្ត បានប្រកាសជាសាធារណៈ ដើម្បីស្វែងរកឯកសារសិល្បៈខ្មែរ ចាប់តាំងពីឆ្នាំ១៩៨០ដល់២០២០ ដើម្បីចងក្រងរក្សាទុក កុំឲ្យបាត់បង់នាពេលខាងមុខ។
បើយោងតាមការប្រកាសរបស់ផលិតកម្មអង្គរវត្ត បានបញ្ជាក់ថា បើសិនជាបងប្អូនមានរបស់បុរាណ មានឯកសារវប្បធម៌និងសិល្បៈបុរាណខ្មែរ ដូចដែលបានរៀបរាប់ហើយបង្ហាញនេះ សូមទាក់ទងមកយើងខ្ញុំ។ យើងខ្ញុំស្រាវជ្រាវរកឯកសារសិល្បៈខ្មែរ កុំឲ្យបាត់បង់សិល្បៈខ្មែរជំនាន់នោះ។ បើសិនបងប្អូនណាមានជាឌីសចម្រៀងឬក៏ស្គាល់ទីតាំងកន្លែងណា ខេត្តណាសូមទាក់ទងមកយើងខ្ញុំផង។
ប្រភពបាននិយាយទៀតថា សូមអរគុណចំពោះបងប្អូនទាំងអស់គ្នា ដែលបានជួយគាំទ្រជាច្រើនយើងខ្ញុំរីករាយណាស់ ហើយសប្បាយចិត្តណាស់ ដែលបានឃើញបងប្អូនស្រឡាញ់លើវិស័យសិល្បៈខ្មែរ។ ដូច្នេះហើយ ដើម្បីរក្សាទុកនូវឯកសារវប្បធម៌សិល្បៈខ្មែរតាំងពីឆ្នាំ១៩៨០ ដល់ ២០០០ យើងខ្ញុំសូមប្រកាសស្វែងរក ឯកសារចម្រៀងងដូចជា ៖ CD , Tape Audio ( ឌីសចម្រៀង, កាសែតចម្រៀង )-Casette Video ( កាស្សែតវីដេអូរឿងភាពយន្ត)-Laser Disc -Magazine ( ទស្សនាវដ្តី)ជាដើម។
ប្រភពដដែលនេះ បានបន្ថែមដែរថា ហេតុនេះហើយចំពោះបងប្អូនសិល្បករ-សិល្បការិនីខ្មែរ ដែលបានប្រឡូកវិស័យនេះ ជំនាន់ច្រើនឆ្នាំមុន អាចទាក់ទងបញ្ជូនឯកសារទៅដល់ផលិតកម្មអង្គរវត្ត ហើយយើងខ្ញុំរំពឹងថា នឹងមានការសហការគ្នាឲ្យបានផុសផុល ដើម្បីដួងព្រលឹងសិល្បៈជាតិខ្មែរយើងទាំងមូល។ សូមបញ្ជាក់ថា លោកអ្នកអាចទាក់ទង ដើម្បីសួរនាំព័ត៌មានឬផ្តល់ជូននូវឯកសារតាមរយៈFacebookផលិតកម្មអង្គរវត្តឬតាមតេឡេក្រាមលេខផលិតកម្ម Telegram: 0718634688៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ហង្ស ម៉ារ៉ានី បង្ហាញគន្លឹះជោគជ័យ៨ចំណុច
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ