ជីវិតកម្សាន្ដ
ព្រឹទ្ធាចារ្យល្បុក្កតោ សាន គីមស៊ាន ទទួលបានការឧបត្ថម្ភ៣០០០ដុល្លារសម្រាប់វះកាត់ព្យាបាលភ្នែក
បន្ទាប់ពីទទួលបានដំណឹងនៃការឈឺ និងជួបការខ្វះខាតសម្រាប់ការព្យាបាលជំងឺរបស់លោកគ្រូតា សាន គីមស៊ាន ដែលជាព្រឹទ្ធាចារ្យល្បុក្កតោខ្មែរ អ្នកនាង ស្រីអូន ថៅកែផលិតផលល្បីឈ្មោះបានសម្រេចឧបត្ថម្ភថវិកា៣០០០ដុល្លារសម្រាប់ការវះកាត់ព្យាបាលភ្នែកលោកគ្រូតា។

អ្នកនាង ស្រីអូន បញ្ជាក់ថា នាងខ្ញុំស្រីអូន និងស្វាមីបានឧបត្ថម្ភថវិការ៣០០០ដុល្លារសម្រាប់ការវះកាត់ភ្នែកជូនលោកគ្រូតា សាន គីមស៊ាន ដែលជាព្រឹទ្ធាចារ្យល្បុក្កតោ។ យើងខ្ញុំសូមចូលរួមលេីកស្ទួយដល់ក្បាច់គុនល្បុក្កតោខ្មែរហេីយក៏សូមចូលរួមអបអសាទរដែលល្បុក្កតោបានចូលសុីហ្គេម២០២៣ ក្នុងនាមប្រទេសកម្ពុជាក្លាយជាម្ចាស់ផ្ទះ។
អ្នកនាងអំពាវនាវថា សូមបងប្អូនខ្មែរចូលរួមរាប់ថយក្រោយទាំងអស់គ្នាដេីម្បីអបអរសាទរបេីរាប់ចាប់ពីថ្ងៃ២៤ ខែមេសាឆ្នាំ២០២២ គឺសល់តែ៣៧៥ថ្ងៃទៀតទេ ខ្មែរយេីងក្លាយជាម្ចាស់ផ្ទះការប្រកួតកីឡាសុីហ្គេមហេីយ។ គុនល្បុក្កតោក៏មានវត្តមានជាមួយការប្រកួតសុីហ្គេមដែរ។

អ្នកនាងបានបន្ថែមទៀតថា មរតកមនុស្សរស់យេីងត្រូវថែរក្សា អ្នកបន្តវេនយេីងត្រូវលេីកទឹកចិត្ត ព្រោះយេីងចង់ឃេីញវត្តមានអ្នកទាំងអស់គ្នាពេលដែលគុនល្បុក្កតោយេីងទទួលបានជោគជ័យលេីឆាកជាតិ និងអន្តរជាតិ ។ តាមរយ:ទឹកចិត្តបានធ្វើឲ្យមហាជនសម្តែងការគាំទ្រ និងលើកសរសើរអ្នកនាង ស្រីអូន គ្រប់គ្នាចំពោះការចូលរួមលើកស្ទួយ និងថែរក្សាការពារវិស័យគុនល្បុក្កតោខ្មែរ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


