Connect with us

ជីវិតកម្សាន្ដ

ឆ្លងកាត់​បទពិសោធន៍​! លោក សា​វិ​ន ហ្វី​លី​ព ចែករំលែក​ចំណេះដឹង​ ដើម្បី​ក្លាយ​ជា​បុគ្គល​ជោគជ័យ​

បានផុស

នៅ

តារា​សម្តែង​ប្រុស​មាន​ប្រជាប្រិយភាព​និង​ល្បីល្បាញ​តាម​រយៈខ្សែភាពយន្ត​រឿង អ្នកទោស​ហែក​គុក​ គឺ​លោក សា​វិ​ន ហ្វី​លី​ព ខ​ណៈ​ពេលដែល​អាជីព​សិ​ល្បៈ​និង​មុខ​ជំនួញ​អចល​ទ្រព្យ​បាន​ដំណើរ​ការ​ជោគជ័យ​នោះ ​បច្ចុប្បន្ន​កាន់តែ​ធ្វើ​ឲ្យ​លោក​មាន​ទំនុកចិត្ត​ខ្ពស់​ទាំង​អាជីព​សិ​ល្បៈនិង​មុខ​ជំនួញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ប្រែ​ខ្លួន​យ៉ាង​ឆាប់​រហ័ស​ជាមួយ​ភាព​ជោគជ័យ​លើ​វិថី​មុខ​ជំនួញ​និង​សិល្បៈ​របស់​តារា​សម្តែង​លោក សា​វិ​ន ហ្វី​លី​ព នេះ​ក៏ដោយ​សារ​តែ​មាន​ការ​ផ្សារភ្ជាប់​ជា​មួយ​និង​បទពិសោធន៍​ជា​គ្រឹះ​ដ៏​រឹង មាំ​គួបផ្សំ​និង​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ទៀត​ ដែល​លោក​ត្រូវ​មាន​ឬ​ប្រកាន់​ភ្ជាប់​ជានិច្ច​។​

​ឆ្លងកាត់​តាម​រយៈ​បទពិសោធន៍​ទាំងនេះ​ទើប​ធ្វើ​ឲ្យ​លោក សា​វិ​ន ហ្វី​លី​ព បាន​ប្រកាស​ប្រកាន់​ភ្ជាប់​នូវ​គោលជំហរ​ជាក់​ស្តែង​មួយ​ចំនួន​ ដែល​បុគ្គល​ឯទៀត​គួរ​អនុវត្ត​ផង​ដែរ​។​ លោក សា​វិ​ន ហ្វី​លី​ព ក៏បាន​ផ្តល់​ជា​គន្លឹះ​ដល់​មនុស្ស​ជុំវិញ​ខ្លួន​ថា ​ការ​និយាយ​មិន​ទៀងទាត់​មិន​គោរព​ពាក្យសន្យា​ជាមួយ​អ្នកដទៃ នឹង​ធ្វើ​ឲ្យ​តម្លៃ​ខ្លួន​អ្នក​ធ្លាក់​ដល់​ក្រោម​សូន្យ​។ លោក សា​វិ​ន ហ្វី​លី​ព​ បាន​បញ្ជាក់​បន្ថែម​តាម​រយៈ​បណ្តាញ​សង្គម​ទៀត​ថា ​ព្រោះ​កត្តា​នេះ​ហើយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​កាន់តែ​បាត់បង់​ជំនឿ​ចិ​ត្ត​ទាំងស្រុង​ជាពិសេស​ គឺ​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​មុខ​ជំនួញ​របស់​អ្នក​ផ្ទាល់​តែម្ដង​។ ​សម្តី​របស់​លោក​ សា​វិ​ន ហ្វី​លី​ព នេះ​ត្រូវ​បាន​គេ​ចាត់ទុកថា​ គឺជា​បទ​ពិសោធន៍​ដ៏​ល្អ​ដែល​ត្រូវ​បាន​ចែករំលែក​ ដើម្បី​យក​ទៅ​ធ្វើការ​ពិចារណា​ ផង​ដែរ​៕

អត្ថបទ​៖ ចាន់​រ៉ា

សូមចុចអាន៖ ​អ៊ី​វ៉ា រម្លឹក​ទាំង​ទឹកភ្នែក​ហូរ​រហាម​ហើយ​ផ្តាំផ្ញើ​ដល់​កូនៗ​ទាំងអស់​បើ​មានឱកាស​ត្រូវ​សងគុណ​ឪពុក​-​ម្តាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម