Connect with us

ជីវិតកម្សាន្ដ

លោក​ឧកញ៉ា ឌួង ឆាយ ៖ ពេលវេលា​នឹង​បកស្រាយ​អ្វីៗ​គ្រប់យ៉ាង!

បានផុស

នៅ

​ក្រោយ​ពេល​ដែល​ភរិយា​យ​អ្នកស្រី ដេ​ត ម៉ាលី​ណា បាន​ប្រកាស​ទម្លាយ​ជា​សាធារណៈ​នូវ​ដំណឹង​ចែក​ផ្លូវ​គ្នា​ជាមួយ​ស្វាមី​លោក​ឧកញ៉ា ឌួង ឆាយ បង្ក​ការ​ភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​ខ្លាំង​នោះ​ភ្លាមៗ​នេះ​ដែរ​ គឺ​មាន​អ្នកគាំទ្រ​និង​មហាជន​ជាច្រើន​ បាន​នាំ​គ្នា​ទន្ទឹង​រង់ចាំ​ការចេញមុខ​បកស្រាយ​ ដោយផ្ទាល់​មាត់​ពី​សំណាក់​លោក​ឧកញ៉ា ឌួង ឆាយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប៉ុន្តែ​បើ​ទោះ​បី​ជា ​ត្រូវ​បាន​អ្នកស្រី ដេ​ត ម៉ាលី​ណា បញ្ចេញ​សារ​លែងលះ​និង​ត្រូវ​បាន​ចែករំលែក​ជាច្រើន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​ហូត​មាន​សារព័ត៌មាន​ ក្នុងស្រុក​មួយ​ចំនួន​បាន​យក​ទៅ​ចុះផ្សាយ​យ៉ាង​ណា​ក្តី​តែ​សម្រាប់​លោក​ឧកញ៉ា ឌួង ឆាយ ហាក់​មិន​មាន​ប្រតិកម្ម​តបត​ឬ​បកស្រាយ​ជាក់លាក់​ណាមួយ ​ឲ្យ​មហាជន​បាន​ដឹង​ច្បាស់​នៃ​ការពិត​ចំពោះ​បញ្ហា​ចែក​ផ្លូវ​គ្នា​នេះ​ នៅឡើយ​ទេ​។

​ដោយឡែក​បើ​ងាក​មក​ចាប់អារម្មណ៍​ នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ឧកញ៉ា ឌួង ឆាយ មុន​នេះ​បន្តិច​ គេ​បាន​ឃើញ​លោក​ឧកញ៉ា ​បាន​បង្ហោះ​សារ​ជូន​ពរ​ថ្ងៃ​ខួប​កំ​ណើត​ខ្លួនឯង​ថា ​រីករាយ​ថ្ងៃ​ខួបកំណើត​របស់ខ្ញុំ ពូ​មីង​បងប្អូន​មាន​ពាក្យ​ជូនពរ​ខ្ញុំ​ទេ​បាទ​? សូម​អរគុណ​ពូ​មីង​បងប្អូន​ទាំងអស់​គ្នា​ ចំពោះ​ការ​ស្រលាញ់​រាប់អាន​កន្លង​រហូត​មក​ណា​។ ជាមួយគ្នា​នៃ​ការ​ថ្លែង​សារ​ជួន​ពរ​ថ្ងៃ​ខួបកំណើត​សម្រាប់​ខ្លួនឯង​នេះ​ដែរ​ លោក​ឧកញ៉ា ឌួង ឆាយ ក៏បាន​បង្ហាញ​សារ​ខ្លី​មួយទៀត​អម​ដោយ​អត្ថន័យ​ដ៏​ចាប់អារម្មណ៍​ ដែល​លើក​ឡើង​ថា​ ពេលវេលា​នឹង​បកស្រាយ​អ្វីៗ​គ្រប់យ៉ាង ភាព​អំណត់​អត់ធ្មត់​ស្ងប់ស្ងាត់ ​គឺ​ល្អ​បំផុត​។​ តាមរយៈ​អត្ថន័យ​ខ្លី​ខាងក្រោម​នេះ​ ត្រូវ​បាន​អ្នកគាំទ្រ​មួយ​ចំនួន​យល់​ឃើញ​ថា​ នេះ​អាច​ជា​ចេតនា​ ដែល​ត្រូវ​បាន​លោក​ឧកញ៉ា​និយាយ​ចង់​សំដៅ​ទៅលើ​រឿងរ៉ាវ​នៃ​ការ​បែកបាក់​ភរិយា​ ផង​ដែរ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ មហាជន​ទន្ទឹង​រង់ចាំ​មើល​ការ​ បក​ស្រាយ​ពី​ឧកញ៉ា ឌួង ឆាយ ក្រោយ​ភរិយា​ប្រកាស​ចែក​ផ្លូវ​គ្នា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម