ព័ត៌មានជាតិ
ឃាត់ខ្លួនមន្ដ្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ កាប់អតីតប្រពន្ធក្រោយសុំលែង
ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថ បានចាប់ខ្លួនមន្ត្រីកងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលប្រព្រឹត្តអំពើហិង្សាលើអតីតប្រពន្ធរបស់ខ្លួនដោយចាក់នឹងកាំបិត ហើយបានរត់គេចខ្លួនអស់រយៈពេល១សប្តាហ៍កន្លងទៅនេះ។
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់នាពេលកន្លងមកថា បុគ្គលដែលប្រព្រឹត្តខុសច្បាប់ គឺមិនអាចអត់ឱនឱ្យបាននោះទេ ពោលត្រូវតែស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្ដទ្ទាទោសតាមផ្លូវច្បាប់។

គួររំលឹកថា កាលពីថ្ងៃទី ២៣ ខែឧសភា ២០២១ ជនដៃដល់ដែលបង្កហិង្សា គឺជាអតីតប្តី មាន ឈ្មោះ ស្រ៊ុន ពេជ្ររស្មី មានអាយុ៣៦ឆ្នាំ មុខរបរជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលបានលេងលះគ្នា កាលពីថ្មីៗកន្លងមកនេះ។


ស្ត្រីរងគ្រោះឈ្មោះ កួច មួយហៀក អាយុ៣០ឆ្នាំ បានរៀបរាប់មុនពេលកើតហេតុថា គឺជនដៃដល់ឈ្មោះ ស្រ៊ុន ពេជ្ររស្មី បានជិះម៉ូតូមកឈប់មុខតូប ហើយបានស្រែកសួរថា កូន នៅឯណា? នៅជាមួយអ្នកណា? នាងបានប្រាប់ថា កូននៅគេងក្នុងផ្ទះមិនទាន់ក្រោកទេ នៅជាមួយម៉ាក់(ម្តាយជនរងគ្រោះ) ភ្លាមនោះជនដៃដល់បានទាញកាំបិត សម្រុកមកកាប់នាង ធ្វើឲ្យរងរបួសយ៉ាងធ្ងន់ ដោយចេតនាតែម្តង។ តាមប្រភពព័ត៌មានច្បាស់ការ បានបញ្ជាក់ថា ប្ដីប្រពន្ធមួយគូនេះមាន រឿងរកាំរកូសគ្នាជាយូរមកហើយ ដោយរស់នៅមិនចុះសម្រុងគ្នាឡើយ ដោយសារស្រ៊ុន ពេជ្យរស្មី អាងខ្លួនជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ តែងតែប្រើអំពើហិង្សាជាញឹកញាប់ ច្រើនលើកច្រើនសា រហូតមានការលែងលះគ្នា៕
អត្ថបទ៖ ប៊ុនរដ្ឋា
សូមចុចអាន៖ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំមា្នក់ កាប់អតីតប្រពន្ធ៥កាំបិត ក្រោយសុំលែង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ



