ព័ត៌មានជាតិ
លែងលះជិត១ខែ សុំជានាគ្នាវិញ ប្រពន្ធមិនព្រមបាញ់មួយគ្រាប់រងរបួសធ្ងន់
ស្ត្រីម្នាក់ត្រូវបុរសអតីតជាប្តីលបបាញ់ចំដើមទ្រូងខាងឆ្វេងមួយគ្រាប់ បណ្ដាលឱ្យរងរបួសធ្ងន់ រួចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្នំពេញ ខណៈជនងរងគ្រោះកំពុងលេងនៅក្នុងផ្ទះ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៨៖២០ នាទី ថ្ងៃទី ១៩ ខែមិថុនា នៅចំណុចភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ បុរសជនសង្ស័យឈ្មោះ ជា សុវណ្ណរ៉ា អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានរត់គេខ្លួនបាត់ស្រមោលក្រោយធ្វើសកម្មភាព។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ បានធ្វើសកម្មភាព ដោយយកអាវុធខ្លី ចំនួន១ដើម មិនស្គាល់ម៉ាក មកបាញ់ជនរងគ្រោះឈ្មោះ ផង់ សុភាព មុខរបរអាជីវករ ដោយសារជនរងគ្រោះនិងជនសង្ស័យ មានទំនាស់និងគ្នា ខណៈដែលភាគីទាំងពីរនាក់ទើបតែលែងលះគ្នា ហើយមូលហេតុជនសង្ស័យជាអ្នកញៀនថ្នាំ ចេះតែរករឿងប្រពន្ធរាល់ថ្ងៃ ទើបប្រពន្ធសម្រេចចិត្តលែងលះ តែមុននិងលែងលះ ជនសង្ស័យបានគំរាមជនរងគ្រោះថា បើហ៊ានតែលែង លុះត្រាតែខ្លួនស្លាប់សិន បើមិនដូច្នោះទេ ខ្លួននឹងតាមសម្លាប់វិញ។

បើតាមសមត្ថកិច្ច ជនរងគ្រោះបានលែងលះគ្នាប្រហែល១ខែ តែក្នុងកំឡុងពេលលែងនេះ ជនសង្ស័យបានចងគំនុំជាមួយជនរងគ្រោះ ចេះតែមកអុកឡុក គំរាមកំហែងជនរងគ្រោះ លុះដល់ថ្ងៃកើតហេតុ ជនសង្ស័យក៏បានមករកកូន តែកូនមិនព្រមជួប ធ្វើឱ្យជនសង្ស័យខឹង ក៏ត្រឡប់ទៅវិញតែមុននឹងទៅ បានបោះពាក្យសម្ដីថា ថ្ងៃនឹងខ្លួននិងប្រដៅប្រពន្ធឱ្យស្គាល់ខ្លួនម្ដង និងចង់ជួបមុខកូនជាលើកចុងក្រោយ ហើយក៏មានករណីបាញ់ប្រហារកើតឡើងនៅផ្ទះជនរងគ្រោះតែម្តង។
ពេលនេះក្រុមសមត្ថកិច្ចកំពុងជំនាញ ស្រាវជ្រាវនិងតាមស្វែងរកចាប់ខ្លួនជនសង្ស័យដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


