Connect with us

ព័ត៌មានជាតិ

បែក​គ្នា៥​ឆ្នាំ សុំប្រពន្ធ​ត្រូវ​គ្នាវិញ​មិនបាន ជះ​ទឹក​អាស៊ីដដាក់ ពេល​នេះត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​រត់គេចខ្លួន​

បានផុស

នៅ

​បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ធ្វើការ​ចាប់ខ្លួន ក្រោយពី​បាន​ធ្វើ​សកម្មភាព​ជះ​ទឹក​អា​ស៊ីដទៅ​លើ​ប្រពន្ធ​របស់​ខ្លួន​ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​កាល​ពី​ឆ្នាំ​២០២០​កន្លងទៅ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនដៃដល់​ឈ្មោះ​ ហេង ចាន់​ឌី អាយុ​៤៣​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ខាងលើ​ត្រូវ​ចាប់ខ្លួន​ពីបទ​ប៉ុនប៉ង​មនុស្សឃាត ចំណែក​ស្ត្រី​ជា​ប្រពន្ធ​និង​ជា​ជនរងគ្រោះ​ឈ្មោះ​លី រ៉ានី អាយុ​៥០​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

រវាង​ជន​សង្ស័យ​និង​ស្ត្រី​រងគ្រោះ​បាន​យកគ្នា​ជា​ប្ដី​ប្រពន្ធ​ ពុំបាន​រៀបការ​ឬ​សែនព្រេន​នោះ​ឡើយ ក្រោយពី​រស់នៅ​ជា​មួយ​គ្នា​រយៈ​មក​ជនសង្ស័យ​បាន​បែកចិត្ត​ទៅ​មាន​ស្រី​ថ្មី​ម្នាក់ទៀត​ និង​បានរស់នៅ​ជាមួយ​ស្រី​ថ្មី​នោះ​អស់​រយៈពេល​៥​ឆ្នាំ​រហូតដល់​ឆ្នាំ​២០២០ ទើប​វិលត្រឡប់​ទៅរក​ជនរងគ្រោះ​វិញ​និង​សុំ​អង្វរ​ត្រូវរ៉ូវ​គ្នា​វិញ​។ ពេលនោះ​ជនរងគ្រោះ​មិន​ព្រម​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជននេះ​ខឹង លុះដល់​ថ្ងៃទី​២៨ ខែ​មិនា ឆ្នាំ​២០២០ វេលា​ម៉ោង​២២​យប់ ខណៈ​ដែល​ជនរងគ្រោះ​កំពុង​ដើរ​ចេញពី​ធ្វើការ​ទៅ​ជិត​ដល់​ផ្ទះ​ជួល​ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ជន​នេះ​ក៏បាន​យក​ទឹក​អា​ស៊ីដជះ​លើ​មុខ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​ពេលនោះ​ជនរងគ្រោះ​បាន​ស្រែក​ឲ្យ​អ្នកជិតខាង​ជួយ​ដែរ ប៉ុន្តែ​ជនសង្ស័យ​បាន​ដណ្ដើមយក​ទូរសព្ទ​រួច​រត់គេចខ្លួន​បាត់ទៅ។

លុះដល់​ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០២១ ទើប​លេច​មុខ​ជនសង្ស័យ​ខាងលើ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ភូមិ​២ ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ ក៏បាន​រាយការណ៍​ជូន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឲ្យ​ចុះទៅ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ក្រូចឆ្មារ​ចាប់ខ្លួន​ជន​កំណាច​នេះ​បញ្ជូនមក​តុលាការ​កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែ​មិថុនា ឆ្នាំ​២០២១៕

អត្ថបទ៖ មករា​

សូមចុចអាន៖ រ៉ឺម៉ក​ម៉ូតូ ត្រូវប៉ាន់​បន្ទាប់ពី​អាជ្ញាធរ​ផ្អាក​ការលក់ដូរ​តាម​ចិញ្ចើមផ្លូវ​ និង​ផ្សារ​មិន​រៀបរយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ ម៉ោង មុន

តួឯកប្រុសរឿង “Squid Game” ឈ្នះពានរង្វាន់ Emmy ដំបូងគេ ក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង

កីឡា២ ម៉ោង មុន

ជម្រើសជាតិ​អេ​ក្វា​ឌ័​រ ប្រឈម​នឹង​ការ​ដក​ចេញពី​ការប្រកួត World Cup 2022

ព័ត៌មានជាតិ២ ម៉ោង មុន

កងទ័ពជើងគោក នៃ​កង​យោធពល​ខេមរភូមិន្ទ ទទួល​អំណោយ​រថយន្ត​ពន្លត់​អគ្គិភ័យ​៣គ្រឿង ពី​ស្ថាន​កុងស៊ុល​កិត្តិយស​កម្ពុជា​ប្រចាំ​តំបន់​សេន​ដៃ នៃ​ប្រទេស​ជប៉ុន និង​សប្បុរស​ជប៉ុន

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ច​ចុះបង្ក្រាបបទល្មើសនេសាទ​នៅស្រុកជល់គីរី​កម្ទេចរបាំងសាច់អួន​១ ពាន់ម៉ែត្រ​​

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ល្បីថា តួឯកប្រុសក្នុងរឿង “កប៉ាល់ Titanic” លួចទាក់ទងស្នេហាជាមួយតារាបង្ហាញម៉ូដ Gigi Hadid

Sokha Hotels

ព័ត៌មានពេញនិយម