ព័ត៌មានជាតិ
លោកជំទាវ ខុង លីស៊ីអាណា ចូលបំភ្លឺនៅតុលាការតែមិនព្រមលែងលះលោកឧកញ៉ា ឌួង ងៀប
ភ្នំពេញ ៖ ភរិយាលោកឧកញ៉ា ឌួង ងៀបគឺលោកជំ ទាវ ខុង លីស៊ីអាណា នៅព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ២០២១នេះបានបង្ហាញវត្តមានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមដីកាកោះហៅលើករណីបណ្តឹងលែងលះជាមួយស្វាមីលោកឧកញ៉ា ឌួង ងៀប។

ការកោះហៅរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញនេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីបំភ្លឺជុំ វិញបណ្តឹងរបស់ស្វាមីគឺលោកឧកញ៉ា ឌួង ងៀប ប្តឹ ងសុំលែងលះជាមួយភរិយាគឺលោកជំទាវខុង លីស៊ីអា ណា។ ប៉ុន្តែបើតាមប្រភពព័ត៌មានបានលើកឡើងថា មិនបានសម្រេចឡើយដោយលោកជំទាវ ខុង លីស៊ីអាណា មិនយល់ព្រមលែងលះ។
បើយោងតាមការបញ្ជាក់ពីលោកជំទាវ ខុង លីស៊ីអាណា បានប្រាប់សារព័ត៌មានឲ្យដឹងថា ”ស្វាមីលោកគឺឧកញ៉ា ឌួង ងៀប បានទាមទារលែងលះខ្ញុំតែខ្ញុំមិនព្រមលែងលះជាដាច់ខាតព្រោះការលើកឡើងដើម្បីការលែងលះរបស់គាត់វាមិនសមហេតុសម ផលដែលខ្ញុំត្រូវលែងលះជាមួយគាត់ឡើយដោយគាត់ថា មកពីខ្ញុំរករឿងគាត់ គាត់មិនមានសិទ្ធឯកភាពផ្សេងៗតែការពិតគ្រប់យ៉ាងគឺដោយសារគាត់មានស្រីទើបធ្វើឲ្យគ្រួសាររបស់ខ្ញុំបែកបាក់គ្នា”។
លោកជំទាវ ខុង លីស៊ីអាណា បានបន្តថា តើសាកសមដែលទេដែលប្តីលួចលាក់មានសាហាយនៅខា ងក្រៅរហូតមានកូនមកឲ្យប្រពន្ធកូននៅផ្ទះទទួ លស្គាល់ពេញមុខពេញសិទ្ធិបែបនេះ?

ទោះបីយ៉ាងណាមិញជុំវិញបណ្តឹងនៃការលែងលះរវាងលោកជំទាវ ខុង លីស៊ីអាណា និងលោកឧក ញ៉ា ឌួ ង ងៀប ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៩ខែ ឧសភាឆ្នាំ២០២១នេះគឺមិនទាន់ដាច់ស្រេចគ្នានៅ ឡើយទេពោលគឺដោយសារលោកជំទាវ ខុង លីស៊ីអាណា មិនយល់ព្រមលែងលះនិងអះអាងថាការលើកឡើងរបស់ឧកញ៉ា ឌួង ងៀប ដើម្បីលែង លះជាមួយខ្លួនមិនសមហេតុផល ។នេះបើតាមការលើកឡើងរបស់លោកជំទាវ ខុង លីស៊ីអាណា។
ដោយឡែកសម្រាប់លោកឧកញ៉ា ឌួង ងៀប រហូតមកទល់ពេលនេះគឺលោកឧកញ៉ាមិនទាន់មានការបញ្ជាក់ឬបកស្រាយអ្វីឡើងជុំវិញរឿងរ៉ាវនេះ។ គួររំម្លឹកថា កាលពីថ្មីៗនេះមានការចាប់អារម្មណ៍ច្រើនជុំវិញរឿងរ៉ាវវិវាទរបស់គ្រួសារអភិជនរវាងលោកឧកញ៉ា ឌួង ងៀបនិងភរិយាគឺលោកជំទាវ ខុង លីស៊ីអាណា ដែលបានបើកកកាយរឿងលែងលះនិងបញ្ហាគ្រួសារជាច្រើនដែលធ្វើឡើងពីសំណាក់លោក ជំទាវ ខុង លីស៊ីអាណា តាមរយៈសន្និសីទសារព័ត៌ មានកាលពីថ្ងៃទី១៤ខែឧសភាកន្លងទៅនេះ៕
ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


