Connect with us

ជីវិតកម្សាន្ដ

តែកន្លះឆ្នាំសោះ តារាស្រី ថៃ ៣គូ ប្រកាសផ្ដាច់ទំនាក់ទំនងជាមួយមិត្តប្រុស

បានផុស

នៅ

ក្នុងរយៈពេល ៦ ខែនៃឆ្នាំ ២០២២ នេះ មានតារាស្រីៗថៃជាច្រើន​​ ប្រកាស​ចូលរោងការ សាង​សុភមង្គល​ជា​ប្ដី​ប្រពន្ធ។ខណៈតារា​ខ្លះ​ បែរ​ជាហ៊ាន​បើកចំហថា ខ្លួនបាន​ផ្ដាច់​ទំនាក់ទំនង​គ្នា​ លែង​ជា​គូស្នេហ៍​ដូច​ពី​មុន​ទៀត។

១ Mo Monchanok

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ដល់​បទសម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ Mo Monchanok បង្ហើប​ថា នាង​បែក​គ្នា​ជាមួយ​ V Chirawat ជា​យូរ​ណាស់​មក​ហើយ។ យ៉ាងណាមិញ ក្នុង​វិថី​សិល្បៈ​ថៃ គេ​គ្រប់គ្នា​ក៏​ដឹង​ នាង​បាន​សាង​ទំនាក់ទំនង​នេះ​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​មុន​ពេល​នាង​បញ្ចប់​ទំនាក់ទំនង​ជាមួយ​គាត់។ តារា​ស្រី​រូប​នេះ​និយាយ​ថា​ នាង​និង​អតីត​មិត្ត​ប្រុស​នៅ​តែ​ជា​មិត្ត​នឹង​គ្នា។ ពេល​ខ្លះ​ពួកគេ​ក៏​និយាយ​គ្នា។ ទន្ទឹម​នេះ​ដែរ តួ​ស្រី​ក្នុង​រឿង ​”សត្រូវ​មិត្ត​” ក៏​ប្រាប់​ពី​​មូលហេតុ​ដែល​នាង​និង​អតីត​មិត្ត​ប្រុស​ចែក​ផ្លូវ​គ្នា​ គឺ​ដោយសារ​តែ​មិន​ចុះ​សម្រុង​ និង​មាន​ចរិត​មិន​ដូច​គ្នា​ច្រើន ទើប​សម្រេច​ចិត្ត​បែក​គ្នា​តែ​ម្ដង។

២ Kao Supassara

ចូលរួម​ពិធី​សម្ពោធ​រឿង​ភាគ​ថ្មី​រឿង “The Sc4mmer Game” Kao Supassara បញ្ជាក់​ថា​ នាង​បាន​បែក​គ្នា​ជាមួយ ​Chao Chaovalit ក្រោយ​ទាក់ទង​គ្នា​បាន​៣​ឆ្នាំ ។ តារា​ស្រី​រូប​នេះ​បន្ត​ថា​ នាង​និង​មិត្ត​ប្រុស​បែក​គ្នា​ព្រោះ​មាន​របៀប​រស់​នៅ​ខុស​គ្នា​ខ្លាំង​ ទាំង​ការ​ហូប​ចុក ​និង​គ្រប់បែប​យ៉ាង​ផ្សេង​ទៀត។ ប៉ុន្តែ​ Kao និងអតីត​មិត្ត​ប្រុស​ មិន​ត្រូវ​បាន​គេ​ដឹង​ថា​ អ្នក​ទាំងពីរ​នៅ​តែ​រក្សា​ទំនាក់ទំនង​ជា​មិត្ត​ដូច​តារា​ផ្សេងៗ​នោះ​ទេ។

៣ Pearwah Nichaphat

បន្ទាប់ពី​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ Nong Thana អស់រយៈពេល២ឆ្នាំមក Pearwah Nichaphat ទម្លាយ​ថា​នាង​បាន​បែកគ្នា​កាល​ពី​ថ្ងៃ​ទី ១៩ ខែ​មីនា។ នាង​និង​អតីត​មិត្ត​ប្រុស​បែក​គ្នា​ ព្រោះ​មិន​ចុះ​សម្រុង​គ្នាច្រើន​៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាស្រី ១០រូប ធ្លាប់បង្កភាពភ្ញាក់ផ្អើលលើបណ្ដាញសង្គម ដោយសារតែរូបសិចស៊ីពេក

ចុចអាន៖គូស្នេហ៍តារា ថៃ ២ គូ នេះ ស្រលាញ់គ្នារាប់ឆ្នាំ តែបែរប្រកាសប្រេះឆាស្នេហា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម