ជីវិតកម្សាន្ដ
ពេជ្រ សោភា ចេញមុខឆ្លើយតបក្រោយស្រ្តីម្នាក់រិះគន់
តារាចម្រៀងអ្នកនាង ពេជ្រ សោភា បានចេញមុខធ្វើការឆ្លើយតបភ្លាមៗ បន្ទាប់ពីត្រូវបានស្រ្តីម្នាក់រិះគន់រឿងដែលថា នាងតែងខ្លួនអត់សមពេលទៅចូលរួមកម្មវិធីធំទាំងមូលដោយគ្មានគ្រឿងពេជ្រពាក់នឹងគេ។

ការចេញមុខឆ្លើយតបរបស់អ្នកនាង ពេជ្រ សោភា នេះ គឺធ្វើឡើងក្រោយពេលដែលនាងបានបញ្ចេញរូបភាពជាច្រើនសន្លឹកលើបណ្ដាញសង្គមហ្វេសប៊ុក គ្រាដែលតុបតែងខ្លួនយ៉ាងស្រស់ស្អាតចូលរួមកម្មវិធីមង្គលការដ៏ធំកូនប្រុសច្បងរបស់អ្នកនាង គង់ សុជាតិ កាលពីថ្មីៗកន្លងទៅ។ ខណ:មានអ្នកគាំទ្រមួយចំនួនបានសរសើរថា នាងស្អាតគ្រប់គ្នា។
ដោយឡែកស្របពេលជាមួយគ្នានេះដែរក៏ស្រាប់តែគេឃើញស្រ្តីម្នាក់បានចេញមករិះគន់លើតារាចម្រៀងស្រីរូបនេះថាការតុបតែងខ្លួនរបស់អ្នកនាង ពេជ្រ សោភា ដែលទៅចូលរួមក្នុងកម្មវិធីមង្គលការនោះ គឺមើលទៅហាក់អត់សូវសមព្រោះអត់ឃើញនាងពាក់គ្រឿងអលង្ការ ឬគ្រឿងពេជ្រដូចគេផ្សេងៗទៀតទេ ។

ឆ្លើយតបការរិះគន់នេះ អ្នកនាង ពេជ្រ សោភា ក៏បានសរសេររៀបរាប់បែបនេះថា «ផ្ញើជូនបងស្រីម្នាក់នោះជាពិសេស,បងនិយាយថា ពេជ្រ សោភា ទៅការគេទាំងមូលធ្វើខ្លួនចេញមកដូចអត់សមសោះ ថ្ងៃក្រោយបើគ្មានរបស់ពាក់មកខ្ចីខ្ញុំពាក់ទៅ បើក្រដឹងថាក្រចាញ់គេពាក់ពេជ្រពេញៗខ្លួន។ (បងអើយខ្ញុំពាក់ពេជ្រតាំងពីថ្ងៃដែលខ្ញុំកើតរហូតដល់ថ្ងៃនេះ គឺពេជ្រ សោភា) មួយទៀតបងឯងកើតអីមកខឹងនឹងខ្ញុំមិនពាក់ពេជ្រនឹងបង»៕
អត្ថបទ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


