ជីវិតកម្សាន្ដ
តារាស្រីម្នាក់ទៀត ប្រកាសដកខ្លួនពីការប្រឡង Miss Grand Cambodia ២០២២
អ្នកគាំទ្រកាន់តែភ្ញាក់ផ្អើល ខណៈដែលពេលនេះមានតារាស្រីម្នាក់ទៀតហើយ ប្រកាសដកខ្លួនពីការប្រឡងMiss Grand Cambodia បន្ទាប់តារាស្រីសិចស៊ីកញ្ញា អៀ ម៉េងលិ ក៏ត្រូវបានប្រកាសដកខ្លួនពីការប្រឡង Miss Grand Cambodia 2022 មុននេះផងដែរ។

ចំពោះតារាស្រីទី ២ ដែលប្រកាសដកខ្លួនពីរកម្មវិធីប្រឡង Miss Grand Cambodia ឆ្នាំ ២០២២ នេះត្រូវបានគេស្គាល់ឈ្មោះ ហាស់ឌី ជូលីន ហៅផ្កាយ។ ការប្រកាសដកខ្លួននេះ ត្រូវបានសាមីខ្លួនបញ្ជាក់ថា ដោយសារតែនាងមានបញ្ហាផ្ទាល់ខ្លួនជាចាំបាច់ ទើបតម្រូវឲ្យដកខ្លួនបែបនេះ។

តារាសម្តែងវ័យក្មេងកញ្ញា ហាស់ឌី ជូលីន ហៅ ផ្កាយ បានបញ្ជាក់ឲ្យដឹងដូច្នេះថា នាងខ្ញុំឈ្មោះ ហាស់ឌី ជូលីន ហៅផ្កាយ នាងខ្ញុំបានដកពាក្យពីការប្រឡង Miss Grand Cambodia ហើយដោយនាងខ្ញុំមានបញ្ហាផ្ទាល់ខ្លួនជាចាំបាត់។ នាងខ្ញុំសូមអរគុណ។ តាមរយៈដំណឹងនេះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រកាន់តែចាប់អារម្មណ៍និងភ្ញាក់ផ្អើលថែមទៀត។


សូមជម្រាបដែរថា នេះគឺជាតារាស្រីទី ២ ហើយ ដែលបានប្រកាសដកខ្លួនពីការប្រឡងខាងលើខណៈតារាស្រីដែលនិយមការស្លៀកពាក់សិចស៊ីខើចលើខើចក្រោមសម្ញែងសាច់ខ្ចីកញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី ថ្មីៗនេះក៏ត្រូវបានធ្វើឲ្យមហាជន និងអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់ពីឃើញនាងប្រកាសដកខ្លួនពីការប្រឡង Miss Grand Cambodia 2022 ផងដែរ៕


អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


