ជីវិតកម្សាន្ដ
តើវាសនាទៅជាយ៉ាងណា? ប្រឡងមិនទាន់ចប់ផង បេក្ខជន អែម អាត ត្រូវម្ចាស់វង់តន្ត្រីមួយទម្លាយពីអត្តចរិត
ពិតជារឿងដ៏ភ្ញាក់ផ្អើល ខណ:បេក្ខភាពមួយរូបក្នុងកម្មវិធីប្រឡងCambodian Idol រដូវកាលទី៤ ឈ្មោះ អែម អាត ដែលកំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីទស្សនិកជននិងមកដល់ពេលនេះ លោកអាចឈានដល់វគ្គ Live Showផងនោះ ក៏ស្រាប់តែត្រូវគេទម្លាយរឿងអាស្រូវអត្តចរិត និងថែមទាំងផ្តាំថា ផឹកទឹកកុំភ្លេចប្រភពទឹក។
ជាការពិតស្របពេលដែលការ គាំទ្រកំពុងតែមានស្ទុះហក់ឡើងនោះនៅលើបណ្ដាញសង្គមក៏ផ្ទុះការភ្ញាក់ផ្អើលបន្ទាប់ពីបេក្ខជនរូបនេះត្រូវបានម្ចាស់ក្រុមវង់តន្រ្តីមួយទម្លាយរឿងរ៉ាវរបស់បេក្ខជន អែម អាត ក្រោយពេលលោកសម្រេចចាកចេញពីក្រុមតន្រ្តីរបស់ខ្លួនជាមួយពាក្យសម្តីមួយចំនួន។

នៅលើទំព័រហ្វេសប៊ុកឈ្មោះ សារុន ស្រីកែវ តន្រ្តី បានរៀបរាប់ថាពីពេលនេះតទៅ អែម អាត មិនមែនជាអ្នកចម្រៀងនៅក្រុមតន្រ្តីសម័យ សារុន ស្រីកែវ ទៀតទេ ពួកខ្ញុំជួយគាត់បានគ្រប់យ៉ាងហើយ។ ប្រភពបានបន្តថា បងអរគុណប្អូនដែលប្អូនឆាប់ភ្លេចប្រភពដើមហើយប្អូនមានថ្ងៃនេះ ដោយសារអ្នកណា?បងប្រឹងបង្ហាត់ប្អូនឱ្យចេះច្រៀងគ្រប់ទម្រង់ ខុសផង ត្រូវផង រយៈពេលជិត៥ឆ្នាំដែលបង្ហាត់ផ្តល់ឱកាសការងារផ្តល់កន្លែងស្នាក់នៅបាយទឹករស់មួយសេរីស្រឡាញ់ទុកដូចបងប្អូនបង្កើតអ៊ីចឹង ថែមទាំងគិតគូរកប្រពន្ធឱ្យប្អូនទៀតគ្មានឪពុកម្តាយមកទេ ខ្ញុំទាំងគ្រួសារខ្ញុំបើកឡានជូនទៅជួយចែចូវតថ្លៃទឹកដោះឱ្យប្អូនទៀតប្អូនចូលរោងការនៅថ្ងៃទី១២-១៣ ខែ០៦ ឆ្នាំ២០២២ នៅភូមិរកាខ្ពស់ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ ថ្ងៃប្អូនប្រឡងកម្មវិធី Cambodean Idol ខ្ញុំទាំងពីរនាក់មិនហ៊ានគេងសម្រាកនោះទេ សុខចិត្តជូនប្អូនទៅប្រឡងតាំងពីម៉ោង៣ទៀបភ្លឺ ពីខេត្តតាកែវទៅភ្នំពេញឃើញរង់ចាំយូរពួកបងអាណិតប្អូនឃើញរង់ចាំចូលប្រឡងពួកបងក៏ចុះមកក្រោមដើរវង្វេងផងដើម្បីចុះទៅទិញអាហារឱ្យហូប ព្រោះខ្លាចអស់កម្លាំងប៉ុន្តែមួយរយៈពេលក្រោយៗមក ប្អូនក៏ចាប់ប្រែប្រួលចរិតណែនាំមិនបាន និយាយលែងបាន បន្ទាប់ពីកាប្រឡងជាប់ជាបន្តបន្ទាប់ ហើយប្រពន្ធគាត់នោះពីដំបូងឪពុកម្តាយគាត់មិនលើកកូនឱ្យទេ ប្រឹងឱ្យពួកខ្ញុំជួយនិយាយពុកម៉ែគាត់ផងបន្ទាប់ពីរៀបការរួចកូនក្រមុំឆាតមកថា (ខ្ញុំអត់ភ្លេចគុណពូរុន និង មីងកែវ ឯងទេ) ដល់ពេលឥឡូវ អែម អាត គាត់ឆាតមកសុំឈប់ខ្ញុំប្រឹងនិយាយពីអត្ថន័យដែលគាត់យល់ឃើញ និងថា អាតឯង គិតម្ដងទៀតទៅតែគាត់ថា បានហើយមេខ្ញុំអត់និយាយអីច្រើនទេ ខ្ញុំសុំឈប់តែប៉ុណ្ណឹងឯង។

ប្រភពបន្តថា ប្រពន្ធគេក៏ឆាតមកទៀតថា (គ្រាន់តែគាត់សុំឈប់សោះអីក៏វែងឆ្ងាយមេសពូរុនអើយ)។ ខ្ញុំមិនសោកស្តាយអីទេតែអនុស្សាវរីយ៍ខ្ញុំ និងគាត់នេះវារាប់មួយជីវិតមិនអស់វាច្រើនលើសលប់ប្រឹងជ្រុំជ្រែងគាត់មានគ្រប់សព្វបែបយ៉ាងដល់ពេលនេះគាត់តបស្នងមកវិញដោយការដើរចាកចេញ។ បង សួ វិចិត្រ ប្រឡងល្បីមិនល្បីតែសំខាន់គាត់ដឹងគុណមេគាត់ ,ចាន់ កូម៉ែន ក៏គេមិនចោលវង់គេដែរ តែប្អូនមិនទាន់បានប៉ុន្មានផងប្អូនធ្វើដាក់បងៗបែបនេះ ប្អូនសាហាវនឹកស្មានមិនដល់ ហ៊ានប្លុកហ្វេសបុកមេចោលទៀតរឿងអ៊ីចឹងក៏លើកដៃធ្វើទៅរួចដែរសាហាវពេកហើយ។

ប្រភពលើកឡើងបន្ថែមថា ផ្តាំទៅប្អូនចុងក្រោយ សូមប្អូនកែប្រែចរិតឱ្យស្មោះត្រង់ទៅជួបគេក្រោយៗចេះគោរពឱ្យតម្លៃថៅកែផង និងបង្កើនភាពរូសរាយរាក់ទាក់ផង។ ប្អូននឹងដឹងលទ្ធផលនៅថ្ងៃណាមួយដូចដែលប្អូនធ្វើដាក់បងបែបនេះ អរគុណសម្រាប់ការចាកចេញមួយនេះ។ គាត់ល្បីនៅមួយក្រុមតន្រ្តីតូចតាចមិចកើត។ រឿងរ៉ាវអនុស្សាវរីយ៍ច្រើនបើសរ សេរក៏មិនអស់ដែនេះខ្លីៗប៉ុណ្ណឹងចុះ(ផឹកទឹកកុំភ្លេចប្រភពទឹក)៕
អត្ថបទ៖ ចាន់រ៉ា





-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់គណនីហ្វេសប៊ុក “You Ri” ដែលធ្វើទង្វើអសីលធម៌បង្ហាញលើបណ្តាញសង្គម ត្រូវហៅមកណែនាំ និងធ្វើកិច្ចសន្យា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រោយបញ្ចប់ទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ នាយករដ្ឋមន្ត្រីថៃ ផែថងថាន ចូលសម្រាកពេទ្យ