ជីវិតកម្សាន្ដ
មកដឹងរង្វាន់អស្ចារ្យដែលបវរកញ្ញាពិភពលោកវៀតណាមទទួលបាន ក្រោយជាប់ជយលាភី
កាលពីរាត្រីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២២ កម្មវិធីប្រកួតសម្រស់ និងសមត្ថភាព Miss World Vietnam 2022 បានរកឃើញម្ចាស់មកុដថ្មីរបស់ខ្លួន ដោយបានទៅលើបវរកញ្ញា Huynh Nguyen Mai Phuong ខណៈលំដាប់រងទី១គឺបវរកញ្ញា Bao Ngoc និងលំដាប់រងទី២ គឺបវរកញ្ញា Phuong Nhi។

ក្រោយឈ្នះជយលាភីឯក Miss World Vietnam 2022 ក្រៅពីក្លាយជាម្ចាស់មកុដដ៏មានតម្លៃមហាសាលហើយ បវរកញ្ញាឯកថ្មីនឹងទទួលបានពានរង្វាន់ដ៏មានតម្លៃជាច្រើនផ្សេងទៀត សរុបទឹកប្រាក់រាប់សិបម៉ឺនដុល្លារឯណោះ។

នៅក្នុងសន្និសីទសារព័ត៌មាននាយប់ចុងក្រោយនៃការប្រឡងបវរកញ្ញាពិភពលោកវៀតណាម ប្រចាំឆ្នាំ២០២២ កាលពីថ្ងៃទី១២ ខែសីហា ស្ថាប័នបវរកញ្ញាវៀតណាម បានលាតត្រដាងអំពីពានរង្វាន់ដែលបវរកញ្ញាជំនាន់ថ្មីទទួលបាន ពេលគ្រប់គ្នាដឹងហើយពិតជាចំហធ្លុងតែម្ដង។

ចំពោះមកុដសម្រាប់តំណែងឯក ត្រូវបានស្ថាប័នឱ្យដឹងថា ច្នៃឡើងយ៉ាងប្រណីតពីវត្ថុធាតុផ្លាទីនពណ៌ប្រាក់ និងផ្លាទីនពណ៌ស បូករួមទាំងត្បូងពេជ្រដ៏មានតម្លៃជាច្រើនគ្រាប់ទៀត។ ជាពិសេសកញ្ញាថ្មីនឹងទទួលបានកៅអីឡើងកាន់តំណែង រួមជាមួយនឹងដំបង Miss World ដែលវាសុទ្ធសឹងច្នៃចេញពីវត្ថុធាតុថ្លៃៗទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់មកុដនៅទទួលបានទឹកប្រាក់សុទ្ធចំនួន ៣០០លានដុង (ប្រហែល ១ម៉ឺន ២ពាន់ដុល្លារ) ថែមទៀត។ ក្រៅពីនេះ Mai Phuong ដែលជាបវរកញ្ញាឯក ក៏មានឱកាសប្រើប្រាស់សេវាជាច្រើននៅក្នុងប្រទេសដោយឥតគិតថ្លៃរួមមាន សណ្ឋាគារ សម្លៀកបំពាក់ គ្រឿងអលង្ការ សេវាថែរក្សាសម្រស់ កិច្ចសន្យាផ្សាយពាណិជ្ជកម្មធំៗ និងតំណាងឱ្យម៉ាកយីហោល្បីៗទៀតផង។


ដោយឡែកចំពោះលំដាប់រងទី១ និងទី២ ក៏ទទួលបានការបំពាក់មកុដដ៏មានតម្លៃផងដែរ ហើយបវរកញ្ញាទាំងពីរក៏ទទួលបានប្រាក់សុទ្ធដោយលំដាប់រងទី១ នាង Bao Ngoc បានទទួលប្រាក់ ១៥០លានដុង (ប្រហែល ៦ពាន់ដុល្លារ) រីឯលំដាប់រងទី២ នាង Phuong Nhi ទទួលបានប្រាក់ ១០០លានដុង (ប្រហែល ៤ពាន់ដុល្លារ) ព្រមទាំងចុះកុងត្រាចូលរួមកម្មវិធីដើរបង្ហាញម៉ូដតំណាងឱ្យយីហោល្បីដូចគ្នា៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ Bestie
ចុចអាន៖ មកុដថ្មី បវរកញ្ញាចក្រវាលថៃ ដាំពេជ្ររាប់ពាន់គ្រាប់ អត្ថន័យមិនធម្មតា
ចុចអាន៖ ដឹងអត្ថប្រយោជន៍ពិសេសចំនួន ១២ ដែលបវរកញ្ញាឥណ្ឌាទទួលបានក្រោយឈ្នះមកុដ Miss Universe ច្បាស់ជាភ្ញាក់ផ្អើល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


