ជីវិតកម្សាន្ដ
ក្រោយរងការរិះគន់បោះបង់ Pinky ពេលលំបាក Yardthip បង្ហោះសារបកស្រាយយ៉ាងវែងអន្លាយ
បន្ទាប់ពីតារាសម្ដែងស្រី Pinky ត្រូវប៉ូលិសបញ្ជូនខ្លួនទៅកាន់ពន្ធនាគារទាក់ទងនឹងក្ដីក្ដាំបោកប្រាស់លុយ ភ្លាមៗនោះដែរ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើន បាននិយាយដូចៗគ្នាថា ហេតុអ្វីមិនឃើញមិត្តភ័ក្ដិក្នុងវិស័យសិល្បៈចេញមុខលើកទឹកចិត្ត Pinky ជាសាធារណៈ។

ជាមួយគ្នានេះដែរ សូម្បីតែមិត្តសម្លាញ់ Yardthip Rajpal ក៏នៅតែមិនបានធ្វើចលនាណាមួយសោះ។ ស្របពេលដែរអ្នកលេងអ៊ីនធឺណិត ក៏បានអំពាវនាវឲ្យតារាស្រីរូបនេះជួយមិត្តភ័ក្ដិ ឬជាកម្លាំងចិត្តឲ្យមនុស្សដែលកំពុងស្ថិតក្នុងពន្ធនាគារផង។
ក្រោយមានប្រតិកម្មពីមហាជនជាច្រើន Yardthip ស្រាប់តែបង្ហោះសារនិយាយអំពីរឿងនេះថា នាងពិតជាមានអារម្មណ៍ថាសោកសៅខ្លាំងណាស់។ ព្រោះនាងក៏បានព្យាយាមទាក់ទងមិត្តភ័ក្ដិគ្រប់ពេល តាំងថ្ងៃមានព័ត៌មានចេញមក ប៉ុន្តែនៅតែមិនអាចទាក់ទងបានឡើយ។

នៅក្នុងសំណេរដ៏វែងអន្លាយ របស់តួស្រីក្នុងរឿង “ភ្លើងស្នេហ៍ប្រែពណ៌” រូបនេះបានសរសេរថា”ខ្ញុំបានដឹងព័ត៌មាននេះរួមជាមួយអ្នករាល់គ្នា។ ក្នុងករណីនេះ ខ្ញុំនៅមិនទាន់ដឹងថា នឹងមានអ្វីកើតឡើង។ ខ្ញុំមានតែលើកទឹកចិត្តដល់ជនរងគ្រោះ ឬអ្នកដែលរងទុក្ខទាំងអស់គ្នានៅទីនេះ។ ក្នុងនាមជាមិត្តភក្តិ ខ្ញុំសោកស្ដាយខ្លាំងណាស់! ហើយខ្ញុំក៏បានព្យាយាមទាក់ទងមិត្តភ័ក្ដិគ្រប់ពេល តាំងពីថ្ងៃដំបូង ប៉ុន្តែនៅតែមិនអាចទាក់ទងបានរហូតដល់ថ្ងៃនេះ។ ខ្ញុំអាចបានត្រឹមផ្ញើសារ ដើម្បីពង្រឹងគាត់នៅថ្ងៃគាត់ទន់ខ្សោយបំផុត ប៉ុន្តែខ្ញុំមិនចាំបាច់ត្រូវបង្ហោះលើបណ្ដាញសង្គមទេ។ ព្រោះខ្ញុំមិនចង់ឲ្យដំណឹងនេះបែកធ្លាយច្រើនឡើយ! ដូច្នេះហើយ អ្នកដែលមិនបង្ហោះជាសាធារណៈលើប្រព័ន្ធផ្សព្វផ្សាយសង្គម មិនមែនមានន័យថា គ្មានអារម្មណ៍អ្វីឡើយ”។

យ៉ាងណាមិញ មហាជនក៏ដាក់ការសង្ស័យថា មូលហេតុដែលនាងមិនចង់បង្ហាញជាសាធារណៈដល់អ្នកណាពីរឿងមិត្តសម្លាញ់ Pinky គឺដោយសារតែស្វាមីរបស់នាង ក៏មានឈ្មោះក្នុងបញ្ជី Forex-3D ខណៈពេលដែល Apirak ដែលជា CEO កំពុងរត់គេចពីការចាប់ខ្លួនរបស់ DSI ហើយ Apirak បានផ្ទេរទ្រព្យសម្បត្តិរបស់គាត់ទៅជាឈ្មោះផ្សេង។ ក្នុងនោះមានខុនដូដ៏ប្រណិតមួយប្រភេទ មានតម្លៃ ២៥០លានបាត ជាឈ្មោះ Rama Rassameerama ប្ដីរបស់ Yadthip នេះហើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Pinky អាចនឹងជាប់ពន្ធនាគារដល់ ៥ ម៉ឺនឆ្នាំ រឿងក្ដីក្ដាំបោកប្រាស់លុយគេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


