ជីវិតកម្សាន្ដ
Pinky អាចនឹងជាប់ពន្ធនាគារដល់ ៥ ម៉ឺនឆ្នាំ រឿងក្ដីក្ដាំបោកប្រាស់លុយគេ?
រឿងក្ដីក្ដាំបោកប្រាស់លុយពីមហាជនរបស់តារាសម្ដែង Pinky អាចនឹងជាប់ពន្ធនាគារដល់ ៥ ម៉ឺនឆ្នាំ នេះបើតាមច្បាប់ប្រទេសថៃបានចែង។ ទោះយ៉ាងណា ករណីនេះវាត្រូវអាស្រ័យលើការការពារក្ដីនៅតុលាការ ថាមានបទល្មើសពិត ឬអត់ប៉ុណ្ណោះ។

ទន្ទឹមនេះដែរ ពិធីករព័ត៌មានដ៏ល្បីល្បាញ លោក Kendo បានចេញផ្សាយកាលពីថ្ងៃសុក្រក្នុងកម្មវិធីទូរទស្សន៍ Channel GMM25 ដោយពន្យល់ពីករណីចែករំលែកខ្សែសង្វាក់ Forex-3D ថា Pinky គឺជាតារាសម្ដែងដ៏ល្បីល្បាញ នាងអាចជាប់ពន្ធនាគាររហូតដល់ ៥ម៉ឺនឆ្នាំពិតឬអត់?
អ្នកធ្វើបទបង្ហាញនៃកម្មវិធីព័ត៌មានរូបនេះ បានតាមដានករណីបែបនេះតាំងពីដើមចុងឆ្នាំ២០១៩ នៅពេលដែលជនរងគ្រោះចាប់ផ្តើមប្តឹងទៅភ្នាក់ងាររដ្ឋាភិបាលឲ្យការពារ។ លោកបានទម្លាយថា ទោះជាករណីនេះមិនទាន់កាត់ទោស ប៉ុន្តែពេលនេះ Pinky និងក្រុមគ្រួសារកំពុងនៅក្នុងមន្ទីរឃុំឃាំងរង់ចាំការកាត់ក្តី ដូច្នេះអាចថា នាងនឹងត្រូវជាប់ពន្ធនាគាររហូតដល់តុលាការកាត់ទោស។

គួរបញ្ចាក់ថា Pinky ម្ដាយ និងបងប្រុសរបស់នាងកំពុងតែស្ថិតក្នុងចំណោមបុគ្គល ១៩នាក់ ដែលត្រូវបានឃុំខ្លួន បន្ទាប់ពីត្រូវប្ដឹងដោយព្រះរាជអាជ្ញានៅក្នុងតុលាការ និងចោទប្រកាន់ពាក់ព័ន្ធនឹងករណីចែកចាយខ្សែសង្វាក់ Forex-3D ។ Pinky ម្ដាយ និងបងប្រុសរបស់នាង មិនត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំទេកាលពីថ្ងៃព្រហស្បតិ៍ ដោយសារខ្លាចរត់គេចខ្លួន។ ព្រោះករណីនេះ មានជនរងគ្រោះច្រើនម៉ឺននាក់ ហើយមានការខូចខាតមួយចំនួនធំផងដែរ ។ ចំណែកការចោទប្រកាន់ដែលព្រះរាជអាជ្ញាបញ្ជាឲ្យកាត់ទោសនោះ មានបទចោទច្រើន ដែលរួមមានការក្លែងបន្លំ និងការបំពានច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ។
យ៉ាងណាមិញ ពិធីកររូបនេះបានពន្យល់លម្អិតចុងក្រោយ តើ Pinky នឹងត្រូវបានដោះលែងឬអត់? លោកថា ការនៅក្នុងពន្ធនាគារមិនមែនជាការឃុំឃាំងទេ។ នាងមិនអាចនៅក្រៅឃុំបានទេ! វាជាការកាត់ទោសដាក់ពន្ធនាគារក្នុងអំឡុងពេលសវនាការ ដែលអាស្រ័យលើរយៈពេលប៉ុន្មានឆ្នាំ និងពេលណា ក្នុងអំឡុងពេលណា ដែលពួកគេត្រូវជាប់គុករហូតដល់តុលាការព្រមកាត់ទោស។ ព្រោះបើធានាចេញមក មានការព្រួយបារម្ភថា ពួកគេនឹងគេចខ្លួនបាត់។

ជាពិសេសក្នុងករណីឆបោកមនុស្សបែបនេះ បើយោងតាមច្បាប់ បើសិនបោកមនុស្សម្នាក់អាចផ្ដន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ ដូច្នេះបើមានជនរងគ្រោះប្រហែល១ម៉ឺននាក់ នាងអាចជាប់គុកដល់៥ម៉ឺនឆ្នាំ ប៉ុន្តែតាមច្បាប់គឺមានត្រឹម២០ឆ្នាំប៉ុណ្ណោះ។ ដូច្នេះ នាងអាចនឹងត្រូវសម្រួលទោស ដោយអនុញ្ញាតឲ្យករណីឆបោកនេះត្រូវជាប់គុកអតិបរមា ២០ ឆ្នាំវិញ។ នេះក៏ដោយសារតែករណីបោកប្រាស់ គឺជាករណីមួយដែលមានការពិន័យដូចគ្នានឹងការរំលោភ ហើយមិនមានការពិន័យជាប្រាក់ឡើយ។ ប៉ុន្តែយ៉ាងណា យើងនឹងរង់ចាំមើលទាំងអស់គ្នាថា តើតារាសម្ដែង Pinky នឹងត្រូវតុលាការកាត់ទោសបែបណា?
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជនរងគ្រោះទម្លាយពីជីវិតដ៏ក្រៀមក្រំបំផុត ហើយថា Pinky មិនគួរនៅក្រៅឃុំឡើយ
ចុចអាន៖សំណុំរឿងក្ដីរបស់ Pinky មានជាប់ពាក់ព័ន្ធនឹងតារាសម្ដែង ២ រូបទៀត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


