ជីវិតកម្សាន្ដ
មាស សុខសោភា បង្ហើបគន្លឹះ ៣ ទើបហៅថាជោគជ័យពិតប្រាកដ
តារាចម្រៀងអ្នកនាង មាស សុខសោភា ថ្វីត្បិតតែបច្ចុប្បន្ននាងចាក់ចេញពីទ្រនំចាស់ហក់ចូលផលិតកម្មថ្មី(រាម)មានរយៈពេលជិតឆ្នាំហើយពិតមែន តែសម្រាប់ទីផ្សារគាំទ្រ និងកេរ្តិ៍ឈ្មោះល្បីរបស់នាងនៅតែដក់ជាប់ក្នុងអារម្មណ៍ទស្សនិកជនមិនអន់ថយឡើយ។

ការរក្សាបានប្រជាប្រិយភាព និងការគាំទ្រពីសំណាក់តារាចម្រៀងសំឡេងមនោសញ្ចេតនាអ្នកនាង មាស សុខសោភា នៅលើទីផ្សាសិល្បៈសព្វថ្ងៃនេះ ត្រូវបានអ្នកតាមដានវិស័យសិល្បៈខ្មែរវិភាគឃើញថា ដោយសារតារាស្រីរូបនេះ គឺមានឥទ្ធិពលសំឡេងអំណោយផលពីធម្មជាតិដែលធ្វើឲ្យអ្នកគាំទ្ រនិងមិត្តៗយុវវ័យស្តាប់មិនចេះជិនណាយពិសេសបូករួមនឹងលក្ខណៈសម្បត្តិអត្តចរិតរួសរាយរាក់ទាក់ ដែលមើលឃើញពីការផ្តល់តម្លៃចំពោះអ្នកគាំទ្រ។
កត្តាទាំងនេះហើយទើបធ្វើឲ្យ មាស សុខសោភា អាចឈរជើងលំដាប់តារាកំពូលប្រចាំប្រទេស ហើយនេះក៏ជាជោគជ័យធំធេងសម្រាប់នាងលើវិស័យសិល្បៈផងដែរ។ ទោះបីជាយ៉ាងណាក្តី សម្រាប់សាមីខ្លួនអ្នកនាង មាស សុខសោភា ក៏បានប្រកាសគន្លឹះ ៣ ចំណុចដែលចាត់ទុកថា ជាជោគជ័យលើវិថីជីវិត។

ចំណុច ៣ ដែល មាស សុខសោភា យល់ថាជាភាពជោគជ័យនោះត្ រូវបាននាងបង្ហើបយ៉ាងខ្លីថា ទី១.ជំនួញជោគជ័យ,២ .សុខភាពជោគជ័យ និង៣.សុភមង្គលក្នុងគ្រួសារជោគជ័យ នោះទើបហៅថាជោគជ័យពិតប្រាកដ។ ការលើកឡើងរបស់ មាស សុខសោភា នូវគន្លឹះជោគជ័យ ៣ ចំណុចនេះកាន់តែធ្វើឲ្យមានការគាំទ្រខ្លាំងថែមទៀត។


គេកត់សម្គាល់ថា តារាចម្រៀងអ្នកនាង មាស សុខសោភា ថ្វីត្បិតតែនាងបានសម្រេចចិត្តរើបង្វិចចាក់ ចេញពីទ្រនំផលិតកម្មថោនអស់មួយសន្ទុះហើយក៏ពិតមែន ប៉ុន្តែសម្រាប់ទីផ្សារសិល្បៈទាំងការគាំទ្រ និងប្រជាប្រិយភាពគឺតារាស្រីរូបនេះនៅតែរក្សាបានសន្ទុះខ្លាំង។ ម្យ៉ាងទៀត មាស សុខសោភា កន្លងមកក៏តែងទទួលបានការលើកសរសើរចំពោះទឹកចិត្តសប្បុរសធម៌ និងភាពរួសរាយរាក់ទាក់ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


