Connect with us

ជីវិតកម្សាន្ដ

Kwan បង្ហើបពីចរិតលក្ខណៈបុរសដែលចង់រៀបការ និងសាងគ្រួសារជាមួយគ្នា

បានផុស

នៅ

Kwan បង្ហើបប្រាប់អ្នកសារព័ត៍មាន ក្រោយផ្តល់បទសម្ភាសន៍ពីបញ្ហាស្នេហា ដោយលាតត្រដាងពីចរិតលក្ខណៈបុរស​ដែល​នាង​ចង់រៀបការ និង​កសាងគ្រួសារ​ ខណៈនាងបាន​ណាត់​ជួប​បុរស​ម្នាក់ ​នៅ​ក្រៅ​វិស័យ​សិល្បៈបាន​មួយ​ឆ្នាំហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​សម្ដែង​រូប​នេះ​បាននិយាយ​ថា ​សម្រាប់​បុរស​ក្នុង​សុបិន​ដែល​នាងចង់​មានគ្រួសារ និង​ចង់​រៀបការ​ជាមួយ​ទៅ​ថ្ងៃមុខ បុរស​នោះ​ត្រូវ​ដូច​មាន​ចរិត​ដូច​ឪពុក​របស់​នាង​ខ្លះៗ និងចង់បានដៃគូដែលអាចពឹងពាក់បាន ហើយ​និយាយ​ថែម​ទៀត​ថា “បើ​ថ្ងៃ​ណា​មួយ Kwan រៀប​ការ Kwan នឹង​មិន​លែងលះ​ទេ។ ទោះបី​ជាគាត់បាន​លែងលះ Kwan ក៏ដោយ។ Kwan នឹង​មិន​លែងលះ​ទេ ព្រោះ Kwan ច្បាស់​ជា​មិន​មេម៉ាយ។ និយាយ​ដល់​ត្រឹម​នេះ​ នាង​ស្រាប់​តែ​ផ្ទុះ​សំណើច​ឡើង​មកតែម្ដង។

Kwan ក៏​និយាយ​បន្ថែម​ទៀត​ថា​ បុគ្គល​នោះ​ ត្រូវ​តែ​ជា​មនុស្ស​ដែល​មាន​ទំនុកចិត្ត​លើ​​ដៃគូ​ខ្លួន។ Kwan មិន​ចង់​បាន​អ្នក​មាន​លុយ​ទេ តែ​ជា​បុរស​មាន​ការ​គិត​ច្បាស់លាស់។ ត្រូវតែជាមនុស្សល្អ មាន​សីលធម៌ មិនមែន​ជា​មនុស្ស​ពូកែ​​កុហក​ទេ។ ព្រោះ​មនុស្ស​នឹង​នៅ​ជាមួយគ្នា​មិន​ថា​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​នោះ​ទេ។ ចៅហ្វាយនាយ អ្នកក្រោមបង្គាប់ ប្ដី​ប្រពន្ធ និង​មិត្តភ័ក្ដិ ត្រូវតែ​មាន​ភាព​ស្មោះត្រង់​ ជា​មូលដ្ឋាន​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក។​ ខ្ញុំមានគោលដៅសម្រាប់ខ្លួនខ្ញុំរួចហើយ។ ប្រសិនបើពិតជាមិនអាចស្វែងរកមនុស្សដែលមិនអាចរួមរស់ជាមួយ Kwan បានទេ នោះ Kwan នឹងនៅម្នាក់ឯង ហើយធ្វើការងារច្រើន។ ដើម្បីអាចមើលថែខ្លួនឯងបាន។ ប៉ុន្តែ​បើ​មាន​អ្នក​ផ្សេង​មើល​ថែ Kwan ធ្វើជាអ្នកដឹកនាំក្នុងជីវិតឲ្យបានល្អ និងជារៀងរហូតនោះ Kwan ត្រូវនឹងស្វាគមន៍។ ដែល​ជាមួយ​មនុស្ស​ម្នាក់​នេះ Kwan ​បាន​ទាក់ទង​គ្នា​ជាង​មួយ​ឆ្នាំ​មក​ហើយ។

គួរ​បញ្ជាក់​ដែរ​ថា Kwan Usamanee ជាតារាស្រីចាស់​វស្សា​ ដែល​មាន​ស្នាដៃ​ជាច្រើន​តាម​រយៈ​ទូរទស្សន៍ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម។ នាង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​តារា​ល្បី​មួយ​រូប រវល់​ពេញ​មួយ​ឆ្នាំ ហើយ​មាន​គម្រោង​រយៈពេល​៥​ឆ្នាំ​ទៀត ​ដើម្បី​ចូលនិវត្តន៍​ពី​ឧស្សាហកម្ម​នេះ​ ព្រោះ​ចង់​បង្កើត​គ្រួសារ​តូច​មួយនាថ្ងៃមុខ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកគាំទ្រចង់ឲ្យ Prang និង Prama ក្លាយជាគូស្នេហ៍ពិតៗ

ចុចអាន៖១០ សន្លឹក ពី Bella Ranee ក្រោយប្រកាសខ្លួននៅលីវ កាន់តែស្រស់ស្អាតជាងមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម