Connect with us

ជីវិតកម្សាន្ដ

តាមពិត Lisa យកឆ្កែផ្ទាល់ខ្លួនមកថត MV ព្រោះចេតនាសំខាន់មួយ

បានផុស

នៅ

ប្រិយមិត្តគាំទ្រវិស័យ K-pop ច្បាស់ជាបានទស្សនារួចហើយនូវ MV បទ “Shut Down” ​ដែលក្រុម BLACKPINK ទើបតែទម្លាក់ក្ដៅៗ កាលពីព្រឹកមិញនេះ។ ក្នុង MV ថ្មីនេះដែរ BLACKPINK នៅតែទទួលបានការចាប់អារម្មណ៍ និងគាំទ្រខ្លាំងពីបណ្ដាហ្វេនលើបទភ្លេង ស្ទីលតុបតែងខ្លួន រួមទាំងក្បាច់រាំរបស់ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ក្រោយទស្សនិកជនបានទស្សនាវីដេអូចម្រៀង “Shut Down” រួចមក គេចាប់អារម្មណ៍ខ្លាំងផងដែរ ចំពោះសត្វសុនខ ដែល Lisa បង្ហាញខ្លួនជាមួយ។ តាមពិតសុនខមួយក្បាលនោះឈ្មោះ Love វាជាសត្វសំណព្វរបស់ Lisa ហើយវាមិនមែនយកមកថតលម្អឆាកចម្រៀងនោះទេ ប៉ុន្តែផលិតកម្ម YG ក៏ដូចជា Lisa ផ្ទាល់មានបំណងផ្សព្វផ្សាយអំពីការអភិរក្សសត្វស្រុក និងការការពារការសម្លាប់សុនខជាអាហារ។

ជាមួយគ្នាដែរ សុនខ Love ​ត្រូវគេទម្លាយថាវាបានការសហការយ៉ាងល្អជាមួយម្ចាស់ ក្នុងការថត MV ដោយជោគជ័យ វាមិនត្រឹមតែមិនបង្កភាពរញ៉េរញ៉ៃប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្ហាញពីភាពស្លូតបូត ធ្វើឱ្យក្រុមការងារថត ស្រឡាញ់វាយ៉ាងខ្លាំងផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ភស្តុតាងកាន់តែច្រើនបង្ហាញថា Jennie និង​ V មានទំនាក់ទំនងស្នេហា

ចុចអាន៖ ប៉ោមខ្មៅដែល Lisa កាន់ក្នុងបទ “Pink Venom” គឺជាផ្លែពិត ឯតម្លៃថ្លៃមិនធម្មតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម