ជីវិតកម្សាន្ដ
ភស្តុតាងកាន់តែច្រើនបង្ហាញថា Jennie និង V មានទំនាក់ទំនងស្នេហា
ភ្នាក់ងារសារព័ត៌មានក្នុងស្រុកចាប់បានភស្តុតាងកាន់តែច្រើនបន្ថែមទៀត ដែលបញ្ជាក់ថា V សមាជិកក្រុម BTS និង Jennie សមាជិកក្រុម BLACKPINK មានទំនាក់ទំនងស្នេហាប្រុសស្រី មិនមែនគ្រាន់តែជាពាក្យចចាមអារ៉ាមនោះទេ។ ជាពិសេសថ្មីៗនេះ កាសែតកូរ៉េបានចុះផ្សាយថា V បានទៅគាំទ្រ Jennie ដោយផ្ទាល់នៅក្នុងម្មវិធីជប់លៀងឯកជន ដើម្បីអបអរការបើកអាល់ប៊ុមថ្មីរបស់ក្រុម BLACKPINK ។

តាមរយៈការចូលរួមក្នុងពិធីជប់លៀង Private Listening Party អ្នកគាំទ្រកាន់តែជឿជាក់ថា V និង Jennie ជាគូស្នេហ៍នឹងគ្នាពិត ព្រោះក្នុងពិធីតន្ត្រីមួយនេះមានតែ V ម្នាក់ប៉ុណ្ណោះ ដែលជាសមជិក BTS ត្រូវបានអញ្ជើញជាភ្ញៀវពិសេស។

មិនអស់ត្រឹមនេះទេ ប៉ុន្មានថ្ងៃមុន អ្នកលេងអ៊ីនធឺណិតចាប់បានតម្រុយផ្សេងទៀតដែលបញ្ជាក់អំពីទំនាក់ទំនងរបស់តារា K-pop មួយគូនេះ។ គេបានរកឃើញរូបថតជាច្រើនសន្លឹកដែលបញ្ជាក់ថា V និង Jennie បានដើរលេងជាមួយគ្នា នោះគឺជារូបថត ដែលពួកគេថតនៅកន្លែងតែមួយ ក្នុងថ្ងៃតែមួយ។

ក្រោយរកឃើញភស្តុងតាងជាច្រើនកន្លងមក ក្រុមហ៊ុនកម្សាន្ត HYBE បានចេញមុខឆ្លើយតបកាលពីថ្ងៃទី៨ ខែកញ្ញា កន្លងទៅថា ខ្លួនមិនអាចនិយាយអ្វីបានច្រើនទេចំពោះទំនាក់ទំនងរបស់ V និង Jennie ព្រោះវាជារឿងឯកជន។ យ៉ាងណាមិញ បន្ទាប់ពីឮការឆ្លើយតបនេះ អ្នកគាំទ្រ V-Jennie បង្ហាញក្ដីត្រេកអរជាខ្លាំង ដោយសារវាជាចម្លើយដែលមិនបង្ហាញការជំទាស់៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ បែកធ្លាយរូបថតច្រើនសន្លឹករបស់ Jennie និង V សង្ស័យមានគេលួចចូល iCloud
ចុចអាន៖ អ្នកលេងអ៊ីនធឺណិតកាន់តែសង្ស័យខ្លាំង ក្រោយធ្លាយរូបភាព V បង្ហោះដូច Jennie បេះបិទ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


