ជីវិតកម្សាន្ដ
ម៉ូដសក់ថ្មី អាចផ្លាស់ប្ដូរតារាជើងចាស់ Nune Woranuch ស្មើក្មេងស្រករក្រោយ
តារាសម្ដែងជើងចាស់ Nune Woranuch បានបង្ហោះវីដេអូកាត់សក់សេះដោយខ្លួនឯងត្រៀមថតរឿងភាគថ្មី ខណៈហ្វេនៗឃើញហើយ ស្ងើចសរសើរសម្រស់នាង ស្មើក្មេងស្រករក្រោយ។


ត្បិតថាមានវ័យជ្រេហើយក្ដី តែតួឯកស្រីក្នុងរឿង ”វាសនានាងឡាំយ៉ង” រូបនេះនៅតែមានសម្រស់ស្រស់ស្អាត សូម្បីតែក្មេងៗ ក៏ធ្លាប់ពោលពាក្យសរសើរនាង មិនដាច់ពីមាត់ថែមទៀតផង។ ហើយកាលពីថ្មីនេះៗ Nune ទើបតែបង្ហាញវីដេអូដែលនាងកាត់សក់សេះ មកចែកជូនដល់ហ្វេនៗនៅលើបណ្ដាញសង្គម TikTok ផ្ទាល់ខ្លួន ដោយបកស្រាយថាកាលដែលនាងសម្រេចចិត្តកាត់សក់នេះ គឺដើម្បីត្រៀមថតរឿងថ្មី ដែលនឹងចាក់ផ្សាយនៅឆ្នាំក្រោយ។


ភ្លាមៗនោះ មិត្តភ័ក្ដិក្នុងវិស័យសិល្បៈរួមគ្នា និងអ្នកគាំទ្រជាច្រើន បានចូលមកបញ្ចេញមតិដូចៗគ្នាថា Nune ក្រោយកាត់សក់ហើយ មើលមុខក្មេងជាងវ័យឆ្ងាយណាស់! រហូតមនុស្សជាច្រើនសឹងមិនជឿថា នាងឈានចូលដល់អាយុលេខ៤ពិតមែន។


ដោយឡែក ស្វាមីរបស់ Nune វិញ ក្រោយឃើញភរិយាជាទីស្រលាញ់កាត់សក់សេះហើយ ក៏មិននឹកស្មានថានាងប្រែរូបរាងថ្មីស្រស់ស្អាតខ្លាំងយ៉ាងនេះទេ។ លោកក៏បានចូលមកដាក់ស្ទីកគឺបេះដូង និងពេញចិត្តការផ្លាស់ប្ដូរមួយនេះជាខ្លាំង។

គួរបញ្ជាក់ដែរថា Nune Woranuch ដើរលើវិថីសិល្បៈជាង២០ឆ្នាំមកហើយ និងបានបន្សល់ទុកស្នាដៃក្នុងចិត្តអ្នកគាំទ្រជាច្រើនរាប់មិនអស់ ខណៈតារាជើងចាស់រូបនេះ នៅតែជាវីរនារីរបស់អ្នកគាំទ្រមកទល់សព្វថ្ងៃ។ ជាពិសេសនាងក៏ជាប់ឈ្មោះជាតារាស្រីមួយដួងទៀត ដែលស្រលាញ់ និងមើលថែសុខភាពខ្លាំង ព្រោះមិនថាប៉ុន្មានឆ្នាំកន្លងផុតទៅទស្សនិកជននៅតែឃើញនាងឈរលើប្រធានបទមួយ គឺសក់ដ៏ស្រស់ស្អាតមិនដែលផ្លាស់ប្ដូរ ឬលាបពណ៌ម្ដងណា៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សេដ្ឋីឡាវដែលថតរូបជាមួយ Bella ត្រូវអ្នកគាំទ្រចង់ឲ្យជាគូស្នេហ៍ពិត
ចុចអាន៖សម្រស់ Mai Davika ថតរូបជាមួយតារាល្បីៗនៅអ៊ីតាលី ឃើញហើយប្លែកខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


