Connect with us

ជីវិតកម្សាន្ដ

ហែលឆ្លងទន្លេថ្ងៃទី១ តារាសម្ដែង Tono រៃអង្គាសប្រាក់បានជិត ១លានដុល្លារ

បានផុស

នៅ

ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ បេសកកម្ម “One Man & The River One Swim, Many Give” ដែលជាគំនិតផ្ដួចផ្ដើមរបស់តារាសម្ដែង Tono Phakin ទទួលបានការបរិច្ចាគថវិការាប់លានបាតពីសប្បុសជន ដើម្បីជួយឧបត្ថម្ភមន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីព្រឹកមិញនេះ តារាសម្ដែង Tono Phakin បានចាប់ផ្ដើមបេសកកម្មថ្ងៃទី១ ដែលត្រូវហែលឆ្លងទន្លេមេគង្គចម្ងាយ ១៥គីឡូម៉ែត្រ ដើម្បីរៃអង្គាសថវិកាជួយទិញបរិក្ខារពេទ្យជូនមន្ទីរពេទ្យថៃ-ឡាវ ហើយក្នុងថ្ងៃនេះដែរ លោកទទួលបានការបរិច្ចាគពីសប្បុរសជនរហូតដល់ ៣៨លានបាត (ប្រហែល ៩៩៩,០០០ដុល្លារអាមេរិក)។

ថ្វីត្បិតការហែលទឹកក្នុងថ្ងៃដំបូង មានភាពរអាក់រអួលបន្តិចបន្តួច ដោយសារខ្សែទឹកមិនអំណោយផល ប៉ុន្តែ Tono បានបញ្ចប់វាដោយជោគជ័យ និងមានការគាំទ្រលើកទឹកចិត្តយ៉ាងច្រើនកុះករពីមហាជន ខណៈ​ប្រាក់​បរិច្ចាគ​កំពុង​កើន​ឡើងផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Tono ស្រាប់តែយំគគ្រូក ខណៈពីរថ្ងៃទៀត ដល់ពេលហែលឆ្លងទន្លេមេគង្គ​

ចុចអាន៖ Weir សង្វាតនាំប្រពន្ធដើរលេង មុនទាយាទដំបូងសម្រាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម