ជីវិតកម្សាន្ដ
Tono ស្រាប់តែយំគគ្រូក ខណៈពីរថ្ងៃទៀត ដល់ពេលហែលឆ្លងទន្លេមេគង្គ
ខ្វះតែពីរថ្ងៃទៀតប៉ុណ្ណោះ ពេលវេលាដែលតារាសម្ដែង Tono Phakin នឹងត្រូវហែលឆ្លងទន្លេមេគង្គ ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យថៃ-ឡាវ ស្រាប់តែសាធារណជននាំគ្នាមកអបអរលើកទឹកចិត្ត រហូតធ្វើឱ្យតារាប្រុសរូបនេះ ទប់ទឹកភ្នែកមិនបាន និងយំគគ្រូកកណ្ដាលចំណោមតែម្ដង។

បន្ទាប់ប្រកាសសកម្មភាពសប្បុរសធម៌ ដោយត្រូវហែលឆ្លងទន្លេមេគង្គចម្ងាយ ១៥គីឡូម៉ែត្រ ដើម្បីប្រមូលប្រាក់ជួយទិញបរិក្ខារពេទ្យ Tono Phakin ត្រូវមនុស្សចំនួនរិះគន់ធ្ងន់ៗ សឹងធ្វើឱ្យលោកបាក់ទឹកចិត្ត ប៉ុន្តែលោកនៅតែបន្តហ្វឹកហាត់ និងប្ដេជ្ញាបញ្ចប់បេសកកម្មទាល់តែបាន។

ដោយឡែកនៅថ្ងៃនេះ Tono បានទៅដល់ខេត្ត Nakhon Phanom និងបានចូលញ៉ាំអាហារនៅភោជនីយដ្ឋានមួយ មុនទៅបំពេញបេសកកម្មនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ខាងមុខ។ ទៅដល់ទីនោះភ្លាម លោកក៏ត្រូវបានមហាជនស្វាគមន៍យ៉ាងកក់ក្ដៅ រួមទាំងទទួលបានការលើកទឹកចិត្តពីអ្នកដែលរស់នៅក្នុងតំបន់នោះ យ៉ាងច្រើនលើសលប់។ អ្នកខ្លះសួរសុខទុក្ខ អ្នកខ្លះសុំថតរូប និងមានអ្នកខ្លះផ្ដែផ្ដាំលោកឱ្យថែខ្លួន ដែលសកម្មភាពទាំងនេះ ធ្វើឱ្យ Tono យំគគ្រូក ដោយសេចក្ដីអំណរ។
បន្ថែមពីលើអ្នកជួបផ្ទាល់ Tono ក៏ត្រូវទស្សនិកជននៅលើបណ្ដាញសង្គមជួយផ្ដល់ការគាំទ្រ និងផ្ញើសារលើកទឹកជាច្រើនផងដែរ៕






ប្រែសម្រួល៖ សន្យា
ចុចអាន៖ មិនខ្វល់អ្នករិះគន់ Tono បន្តហ្វឹកហាត់ ត្រៀមហែលឆ្លងទន្លេមេគង្គ រៃអង្គាសថវិកាជួយមន្ទីរពេទ្យ
ចុចអាន៖ មុនគ្រងមកុដ បវរកញ្ញាចក្រវាលថៃ Anna ធ្លាប់ឆ្លងកាត់សង្វៀនសម្រស់តាំងពីមិនទាន់ពេញវ័យ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


