ជីវិតកម្សាន្ដ
Janie តារាស្រីត្រូវអ្នកគាំទ្របារម្ភពីសុខភាពម្នាក់ទៀត ក្រោយរាងកាយស្គមស្គាំងខ្លាំង
បន្ទាប់ពីមួយរយៈនេះ តារាសម្ដែង Janie Tienphosuwan ហាក់បង្ហាញរូបភាពជាមួយនឹងរាងកាយស្គមស្គាំង មើលឃើញឆ្អឹងជំនីរច្បាស់ៗខ្លាំង រហូតហ្វេនមួយចំនួនធំ នាំគ្នាព្រួយបារម្ភពីសុខភាពនាង។

ថ្មីៗនេះ មានព័ត៌មានបានចេញមកថា ពេលនេះតារាសម្ដែងថៃ Janie មានទម្ងន់ត្រឹមតែ៤៤គីឡូក្រាម រង្វង់ចង្កេះ២២អ៊ីញ ប៉ុន្តែនាងក៏បានបញ្ជាក់ថា នាងមានសុខភាពល្អ ដោយសារតែនាងមានទម្លាប់ហាត់ប្រាណជារៀងរាល់ថ្ងៃ ហើយជ្រើសរើសទទួលទានអាហារដែលផ្តោតលើប្រូតេអ៊ីន។ ព្រោះចង់មានរាងស្អាតគ្រប់ពេលវេលា ដែលនាងចេញទៅធ្វើការបាន។

ទោះយ៉ាងណាក៏ដោយ ហ្វេនៗមួយចំនួនធំ បានសំដែងក្ដីព្រួយបារម្ភពីសុខភាពនាងម្នាក់ទៀតថា កាន់តែស្គមខ្លាំងទៅៗដូចតារាស្រីៗផ្សេងទៀត។ ក្នុងនោះក៏មានចរន្តនៃការរិះគន់នាងយ៉ាងដំណំដូចគ្នាថា ដើម្បីតែលុយទ្រាំធ្វើបាបខ្លួនឯង។

យ៉ាងណាក្តី មិនថាមានអ្នកវាយប្រហារនាង ឬបញ្ចេញមតិបែបណា ប៉ុន្តែ Janie យល់ថា ធ្វើការនៅមុខកាមេរ៉ា ត្រូវមើលថែខ្លួនឯងឲ្យបានល្អគ្រប់ពេលវេលា ទាំងសុខភាព លំហាត់ប្រាណ របបអាហារ និងសម្រស់។ ម៉្យាងវិញទៀត ទោះមនុស្សគ្រប់គ្នាមើលមកនាងថាស្គមស្គាំង តែនាងថានាងនៅតែរឹងមាំ។ Janie ក៏មានទស្សនៈផ្ទាល់ខ្លួនថា ប្រសិនបើយើងដឹងថា យើងកំពុងធ្វើអ្វី យើងមិនបានធ្វើវាលើសពីនេះទេ គឺមិនមានបញ្ហាចោទឡើយ។ ចំណែកនិន្នាការលើបណ្ដាញសង្គមវិញ ពិតជាមិនប៉ះពាល់ដល់ចិត្តនាងទៀតទេ៕






ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយឃើញឃ្លិបរាំរបស់ Mai Davika ហ្វេនទូទាំងសកលលោក ចូលមកបញ្ចេញមតិព្រាត
ចុចអាន៖ហ្វេនស្រឡាំងកាំង ក្រោយ Aum Patcharapa បង្ហាញខ្លួនក្នុងឈុតរៀបការ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


