ជីវិតកម្សាន្ដ
ខ្សែកពេជ្រដែល Pancake ពាក់លម្អដើរម៉ូដថ្ងៃមុន មានតម្លៃថ្លៃខ្លាំង
តារាសម្ដែង Pancake Khemanit កាលពីសប្ដាហ៍មុននាងទើបតែចូលរួមកម្មវិធីមួយ និងបានសម្ញែងគ្រឿងអលង្ការខ្សែកពេជ្រប្រណិតតម្លៃ៤០លានបាតលើកញ្ចឹងក ក្រោយដឹងតម្លៃនេះហើយថ្លៃមិនធម្មតានោះទេ។

តារាសម្ដែងជួរមុខរូបនេះ បានចូលរួមកម្មវិធីបង្ហាញម៉ូដ BANGKOK KIDS INTERNATIONAL FASHION WEEK2022 ព្រមទាំងស្លៀកឈុតដូចម្ចាស់ក្សត្រីពណ៌ផ្កាឈូកខ្លីត្រឹមជង្គង់ តុបតែងដោយឆ្នូតធំនិងត្បូងផ្លេកៗលើរ៉ូប ខណៈក្នុងចំណោមអ្នកចូលរួមកម្មវិធីដ៏ធំនេះ មានមតិជាច្រើនដោយពោលសរសើរពីសម្រស់មិនចេះចាស់ និងឈុតដែលនាងស្លៀកសមនឹងពិធីមួយនេះជាខ្លាំង។

លើសពីនេះ ទស្សនិកជនជាច្រើនបានផ្ដោតអារម្មណ៍មិនត្រឹមតែឈុតមួយមុខប៉ុណ្ណោះ តែម្នាក់ៗចាប់អារម្មណ៍លើគ្រឿងឈុតដែល Pancake បានសម្ញែងនោះជាខ្លាំង។ មិនលើកលែងសូម្បីតែក្រវិលពេជ្យ និងខ្សែដៃប្រណិតជាប់តាមខ្លួន Pancake ឡើយ។

សូមបញ្ជាក់ដែរថា តារាសម្ដែង Pancake មិនថានាងស្លៀកឈុតអ្វី ឬតាំងលម្អគ្រឿងប្រណិតបែបណា សុទ្ធតែមានតម្លៃកប់ក្ដោងសឹងថាទិញវីឡាធំបាន១ខ្នង។ បច្ចុប្បន្ននេះ នាងហាក់ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លា បើទោះបីជារៀបការមានស្វាមីក្ដី៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាថៃ ៦ រូប សង់ផ្ទះតម្លៃរាប់លានជូនឪពុកម្ដាយ បង្ហាញភាពកតញ្ញូ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


