ជីវិតកម្សាន្ដ
ទម្លាយ ៥ ចំណុច ដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី អាចឆក់យកបេះដូងអ្នកគាំទ្រ
បវរកញ្ញាកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី ទោះបីមិនអាចឆ្លងចូលទៅក្នុង Top5 នៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រMGI 2022 នៅឯប្រទេសឥណ្ឌូណេស៊ី កាលពីថ្មីៗកន្លងទៅពិតមែន តែនាងនៅរក្សាបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជា និងការសរសើរពីមហាជនទូទៅតែម្ដង។

ចំពោះការរក្សាបាននូវប្រជាប្រិយភាពពីសំណាក់បវរកញ្ញាកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី នេះ ក៏ព្រោះតែនាងគឺជាបុគ្គលសំខាន់ម្នាក់ដែលបានតំណាងប្រទេសក្នុងការប្រកួតលើឆាកអន្តរជាតិ។ ដោយឡែកថ្មីៗនេះដែរ ក៏ស្រាប់តែមានការទម្លាយពីផេកថៃល្បីមួយឈ្មោះថា GRAND MGI បង្ហាញពីហេតុផល ៥ ចំណុច ដែលធ្វើឲ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី អាចឆក់យកបេះដូងមហាជនគ្រប់មជ្ឈដ្ឋាន ដោយក្នុងនោះមាន,១. ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាមនុស្សមានទឹកចិត្តល្អ(នៅក្នុងក្រុមពេលនាងទៅទិញរបស់ញុំា នាងតែងតែទិញផ្ញើមិត្តៗនៅក្នុងក្រុមជានិច្ច)។ ២. វត្តី ជាមនុស្សចេះសម្របខ្លួន(ពេលជួបអ្នកគាំទ្រ នាងតែងលើកដៃសំពះដោយស្នាមញញឹមគ្រប់ពេល)។ ៣. ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាមនុស្សស្មើចុងស្មើដើម (មុនពេលទទួលបានតំណែង នាងជាមនុស្សបែបណា ពេលនេះនាងក៏នៅដូចដើម)។ ៤. វត្តីសារ៉ាវឌ្ឍី គឺជាមនុស្សមិនពិសពុល(នឹកឃើញអ្វីនិយាយហ្នឹង ជាមនុស្សត្រង់ៗ,កំប្លែងៗ,សប្បាយៗ អ្នកណានៅក្បែរក៏រីករាយជាមួយ) និង ៥. ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ជាមនុស្សដែលរួសរាយ និងគួរឲ្យស្រឡាញ់ ជាមួយមនុស្សជុំវិញខ្លួនរហូត ជាពិសេសពេលថតរូបជុំគ្នាម្ដងៗ នាងតែងតែរៀបចំ និងវែកសក់ឲ្យមិត្តជានិច្ច។

សូមរម្លឹកថា កន្លងមកទោះបីជា Miss Grand Cambodia២០២២ ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនអាចឈានចូល Top5 នៅក្នុងរាត្រីវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតសម្រស់ដ៏អស្ចារ្យ Miss Grand Internationa ក្ដី តែអ្វីដែលធ្វើឲ្យប្រជាជនកម្ពុជារឹតតែរំភើបចិត្តខ្លាំងនោះ គឺនាងបានសាងប្រវត្តិសាស្ត្រដល់កម្ពុជា ដោយបានជាប់ Top10 ដោយសមត្ថភាព និងបានគ្រងជ័យលាភីរងទី ៥ ជូនកម្ពុជា និងអ្នកគាំទ្រយ៉ាងអស្ចារ្យ៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


