ជីវិតកម្សាន្ដ
ពេជ្រ វត្តីសារ៉ាវឌ្ឍី បញ្ជាក់អត្តសញ្ញាណជាខ្មែរភ្លាម ក្រោយអ្នកផាត់មុខវៀតណាម ច្រឡំថាជាបវរកញ្ញាផ្ទះលេខ២
ទស្សនិកជនអ្នកគាំទ្រមានការចាប់អារម្មណ៍ជាថ្មីមកលើបវរកញ្ញាលំដាប់រងទី២ នៃកម្មវិធី Miss Universe Cambodia 2025 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បន្ទាប់ពីមានការចែករំលែកវីដេអូមួយ ដែលវត្តី ឆ្លើយតបមិនស្ទាក់ស្ទើរក្រោយអ្នក Make up វៀតណាមច្រឡំនិយាយភាសាផ្ទះលេខ២។

កាលពីថ្មីៗកន្លងទៅ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានអញ្ជើញចូលរួមនៅក្នុងកម្មវិធី Fashion Show ដ៏ធំនៅប្រទេសវៀតណាម ដើម្បីដើរបង្ហាញម៉ូដក្នុងនាមបវរកញ្ញាតំណាងកម្ពុជា ខណ:ក្នុងដែរ ក៏មានបវរកញ្ញាកម្ពុជា ៣រូបទៀតត្រូវបានអញ្ជើញចូលរួមផងដែរគឺកញ្ញា អុិន លក្ខិណា, ហុក សារីតុលា និងកញ្ញា Melia ។

ទន្ទឹមគ្នានឹងការបង្ហាញវត្តមាននៅលើទឹកដីវៀតណាម ក្នុងកម្មវិធី Fashion Show លំដាប់អន្តររជាតិនេះដែរ រឿងដែលទស្សនិកជនចាប់អារម្មណ៍ថែមទៀតនោះ គឺឃើញក្រុមអ្នក Make up របស់វៀតណាម បានជួយតុបតែងខ្លួនឱ្យស្រីស្អាត ពេជ្រ វត្តីសារ៉ាវឌ្ឍី ហើយស្រាប់តែនិយាយជាភាសាថៃដោយយល់ច្រឡំថានាងជាបវរកញ្ញាផ្ទះលេខ២ ប៉ុន្តែភ្លាមនោះ វតី្ត ក៏បានឆ្លើយតបអរគុណជាភាសាអង់គ្លេស និងភាសាខ្មែរវិញនិងបញ្ជាក់ប្រាប់ថា នាងជាជនជាតិខ្មែរ។
អ្នកគាំទ្រ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកឡើងដែរថា “បងជាង Makeup ស្មានតែពួកផ្ទះលេខ២ ខំនិយាយភាសាផ្ទះលេខ២ ដាក់វត្តី មានណា វត្តីនិយាយភាសាខ្មែរដាក់ហើយប្រាប់ថាគាត់ជាខ្មែរ នែ៎ គេជាកូនខ្មែរ កុំច្រឡំណាក៏មិនភ្លេចលើកមុខប្រទេសដែរ ស្រលាញ់ត្រង់ហ្នឹង”។ តាមរយ:ទង្វើរនេះបានធ្វើឲ្យមហាជនជាច្រើនកាន់តែបង្ហាញការគាំទ្រ និងសរសើរចំពោះកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ថែមទៀត៕ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


