ជីវិតកម្សាន្ដ
ទោះត្រឹមលំដាប់រងទី២ តែ ពេជ្រ វត្តីសារ៉ាវឌ្ឍី ឆក់បានដួងចិត្តអ្នកគាំទ្រ និងអ្នកក្នុងវិស័យដើរម៉ូដ
រាត្រីគ្រងមកុដបវរកញ្ញាចក្រវាលកម្ពុជា២០២៥ កាលពីយប់មិញនេះ ហ្វីយ៉ាតា បានក្លាយជាម្ចាស់មកុដដើម្បីតំណាងកម្ពុជាទៅប្រកួតបន្តលើឆាកអន្តរជាតិ ខណៈ សុខគា គីមលាង បានតំណែងលំដាប់រងទី១ ចំណែក ពេជ្រ វត្តីសារ៉ាវឌ្ឍី បានត្រឹមលំដាប់រងទី២ ។

តែទោះជាបែបនេះ តាមរយៈការប្រកួតសម្រស់និងសមត្ថភាពដ៏ស្វិតស្វាញក្នុងកម្មវិធីនេះ អ្នកក្នុងចង្កោមសិល្បៈ ក៏ដូចជាសាធារណជនពិតមិនអាចមើលរំលងសមត្ថភាពដ៏លេចធ្លោរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឡើយ។ តួយ៉ាង សូម្បីតែលោក អូ លីវ៉ាគង់ ដែលសាធារណជនស្គាល់ថា ជាអ្នកជំនាញក្នុងវិស័យដើរម៉ូដដែរនោះ ក៏បានបង្ហាញការកោតសរសើរចំពោះសមត្ថភាពរបស់ វត្តី ដែលស័ក្តសមឥតទាស់សម្រាប់ការប្រកួតបវរកញ្ញា។
តាមរយៈសារលើទំព័រហ្វេសប៊ុកផ្លូវការ លោក អូ លីវ៉ាគង់ បានសម្តែងការអបអរសាទរចំពោះម្ចាស់មកុដបវរកញ្ញាចក្រវាលកម្ពុជា២០២៥ ហ្វីយ៉ាតា ទន្ទឹមនឹងសម្តែងការកោតសរសើរផងដែរចំពោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដោយមើលឃើញថា បវរកញ្ញារូបនេះ មានទាំងសមត្ថភាព សម្រស់ និងបទពិសោធ។ លោកថា “សមត្ថភាព សម្រស់ បទពិសោធន អ្នកមានទាំងអស់ ពីដំបូងខ្ញុំគិតថាជាអ្នកគ្រងមកុដ ខ្ញុំនៅតែជឿជាក់លើគាត់ តែពេលវេលានេះប្រហែលជាព្រះមិនចង់ឱ្យគាត់ទៅប្រកួតនៅប្រទេសទី២ ឆាកបន្ទាប់ខ្ញុំនៅតែជឿជាក់លើគាត់ ថាគាត់ជាអ្នកគ្រងមកុដបន្ទាប់”។

បើក្រឡេកមើលសាមុីខ្លួនវិញ ដ្បិតទទួលបានលំដាប់រងទី២ក៏ដោយ តែបវរកញ្ញារូបនេះ ហាក់មិនមានការអាក់អន់នោះឡើយ និងថែមទាំងបានប្រកាសថា ខ្លួនបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ ហើយក៏មោទនភាពចំពោះខ្លួនឯងផងដែរ។

គួររំលឹកដែរថា កម្មវិធីប្រកួត Miss Universe Cambodia 2025 ពិតជាធ្វើឱ្យកក្រើកវិស័យបវរកញ្ញានៅកម្ពុជា ខណៈអ្នកគាំទ្រ ក៏ដូចជាអ្នកក្នុងចង្កោមសិល្បៈផងដែរ សុទ្ធសឹងតែបានមើលឃើញច្បាស់ពីបេក្ខភាពដ៏ស័ក្តសម ដែលមិនមែនមានតែសម្រស់ គឺផ្សំទាំសមត្ថភាពថែមទៀត ខណៈក្នុងចំណោមនោះ ទាំងម្ចាស់មកុដ និងលំដាប់រង សុទ្ធតែជាអ្នកមានសមត្ថភាព និងបទពិសោធ។
តួយ៉ាង ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាម្ចាស់មកុដបវរកញ្ញាកម្ពុជា ឆ្នាំ២០២២ (Miss Grand Cambodia 2022) និងជាម៉ូដែលដ៏លេចធ្លោមួយរូបផងដែរក្នុងវិស័យពាណិជ្ជកម្ម។ ឯ ហ្វីយ៉ាតា និងកញ្ញា សុខគា គីមលាង ក៏ជាម៉ូដែលដ៏លេចធ្លោក្នុងវិស័យពាណ្ជិកម្មផងដែរ៕


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


