ជីវិតកម្សាន្ដ
ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា ការទទួលស្គាល់ការពិត ជាគោលការណ៍មួយដែលខ្លួនតែងប្រកាន់ខ្ជាប់ ដើម្បីអភិវឌ្ឍខ្លួនជានិច្ច
ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចេញមកអះអាងជាថ្មីថា ខ្លួននៅតែមានមោទនភាពនិងរីករាយបំផុតចំពោះតំណែងមួយនេះ ដ្បិតបានត្រឹមលំដាប់រងទី២ក៏ដោយ។ ជាក់ស្តែង ការទទួលស្គាល់ការពិត ជារឿងមួយដែលបវរកញ្ញារូបនេះតែងតែប្រកាន់ខ្ជាប់ និងប្រើគោលការណ៍នេះមកអភិវឌ្ឍខ្លួនជានិច្ច។

ប្រាកដណាស់ នៅក្នុងរាត្រីគ្រងមកុដកម្មវិធីប្រកួត Miss Universe Cambodia 2025 បានរកឃើញម្ចាស់មកុដគឺ ហ្វីយ៉ាតា ដោយត្រៀមខ្លួន ដើម្បីតំណាងឱ្យប្រទេសកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខ។ចំណែកឯកញ្ញា សុខគា គីមលាង បានតំណែងលំដាប់រងទី១ ខណ: ពេជ្រ វត្តីសារ៉ាវឌ្ឍី បានត្រឹមលំដាប់រងទី២ ។
ទោះបីមិនបានក្លាយជាម្ចាស់មកុដកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានបញ្ជាក់ជាថ្មីថានេះគ្រាន់តែជាការចាប់ផ្តើមនៃចក្រវាឡហើយកញ្ញារីករាយនឹងការចាប់ផ្តើមមួយនេះ ព្រមនឹងសម្តែងការដឹងគុណផងដែរទៅកាន់អ្នករួមដំណើរ ពិសេសអ្នកគាំទ្រ ដែលតែងតែឈរពីក្រោយខ្នង និងជាកម្លាំងចិត្តសម្រាប់ខ្លួន។

ដោយឡែក ទាក់ទងនឹងការតំណាងកម្ពុជាទៅប្រកួតបន្ត សាធារណជនមួយចំនួនបានចេញមកវែកញែកថា បើ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ពិបាក ព្រោះជនជាតិសៀមគុំស្អប់ខ្លាំង។ ហើយបើសិនណាជា កូនអាន ក្រែងទប់ទល់នឹង Bad Comment ជនជាតិសៀមមិនបាន។
រីឯ ហ្វីយ៉ាតា ទាំងដងខ្លួនស្រឡូន ភាសាល្អ ការនិយាយល្អ សំខាន់មានភាពជឿជាក់ និងអំណាច ជាម្ចាស់មកុដដ៏ស័ក្តិសមបំផុត សម្រាប់ពេលវេលាក្នុងការបញ្ចេញសំឡេងលើឆាកអន្តរជាតិ។ ទន្ទឹមនេះ ក៏មានការស្នើសុំដែរថា “សាមគ្គីជាកូនសោរ ក្នុងចំណោម ៣នេះ ម្នាក់ណាក៏ស័ក្តសម អ៊ីចឹងឈប់វាយប្រហារគ្នាឯង”៕ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


