Connect with us

ជីវិតកម្សាន្ដ

សាពូន មីដាដា មិនចង់ឲ្យកូនស្រីដើរលើគន្លងសិ ល្ប:ដូចខ្លួន

បានផុស

នៅ

ស្របពេលដែលអ្នកដឹកនាំសម្តែង គឺលោកកៅសីហា បានប្រកាសជួយបើកផ្លូវដល់កូនស្រីច្បងវិលក្នុងវិស័យសិល្ប:តាមគន្លងឪពុក-ម្តាយនោះ ស្រាប់តែលោក សាពូន មីដាដា ដែលត្រូវជាឪពុកកុមារី ដារ៉ាភិមាន បានប្រកាសជំហរដោយមិនចង់ឲ្យកូនស្រីដើរលើគន្លងសិល្ប:ដូចខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីតតារាចម្រៀងល្បីឈ្មោះលោក សាពូន មីដាដា បានរៀបរាប់ភ្ជាប់វីដេអូចម្រៀងរបស់កូនស្រីច្បងដូច្នេះថា៖«កូនស្រីមាសឪពុកច្រៀងចម្រៀងផ្ញើមកពុក ឲ្យពុកសណ្តាប់សម្រាន្តលក់ស្រួល។ កូនស្រីដ៏កម្សត់របស់ពុក ឆាកជីវិត គឺកម្សត់យ៉ាងនេះហើយគ្រប់រស់ ជាតិជីវិតនឹងជំរុញឲ្យកូនកាន់តែរឹងមាំ តែរឿងមួយដែលពុកសុំបើអាច គឺមិនចង់ឲ្យកូនដើរលើផ្លូវសិល្បៈដូចឪពុកទេ ៩ឆ្នាំហើយ ដែលពុកចាកចេញពីវិថីសិល្ប:ដោយគ្មានស្តាយស្រណោះបន្តិចឡើយ»។

លោក សាពូន មីដាដា បានបន្តទៀតថា៖«ចូលកូនរស់ក្នុងជីវភាពដ៏សាមញ្ញមួយដោយយក ព្រះពុទ្ធ ព្រះធម៌ព្រះសង្ឃ ជាទីពឹង ទីរលឹក រលាស់ខ្លួនចេញពីលោកីយ៍នេះទៅរកនិពាន្វជាត្រើយសុខចុះកូន»។ ជាមួយគ្នានេះ ក៏មានការបញ្ចេញមតិមួយចំនួនជុំវិញកាលើកឡើងរបស់លោក សាពូន មីដាដា ផងដែរ។

សូមជម្រាបថា មុននេះ លោកកៅ សីហា ដែលជា អ្នកដឹកនាំសម្ដែងល្បីឈ្មោះទើបចេញមកប្រកាសដោយសន្យាថា លោកនឹងជួយបើកផ្លូវសិល្ប:ដល់កូនស្រីច្បងរបស់តារាសម្តែងអ្នកនាងសឿ សុធារ៉ា ឲ្យ មានពន្លឺលើវិថីសិល្ប:ដូចគន្លងឪពុក-ម្តាយ។ ប៉ុន្តែ ស្រាប់តែនៅពេលនេះ លោកសាពូន មីដាដា បានប្រកាសជំហរដោយមិនចង់ឲ្យកូនស្រីដើរតាមគន្លងសិល្ប:ដូចខ្លួនទៅវិញ៕

ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម