ជីវិតកម្សាន្ដ
ចូលរួមអបអរ !កូនភ្លោះទាំង៣លោក ជុំ ស៊ីថា ទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែន
ពិតជារំភើបខ្លាំងណាស់សម្រាប់តារាសម្តែងប្រុសលោក ជុំ ស៊ីថា និងភរិយា បន្ទាប់ពីបំណាច់ឆ្នាំចាស់២០២០ គឺលោកទទួលបានការដូចំណងដៃដ៏ភ្ញាក់ផ្អើលនូវកូនភ្លោះ ចំនួន៣នាក់ បន្ទាប់ពីភរិយាពពោះអស់រយៈពេលជាច្រើនខែរួចមក។

ដំណឹងនេះ ត្រូវបានមហាជន និងអ្នកគាំទ្រ បានចាត់ទុកថា លោក ជុំ ស៊ីថា គឺជាតារាខ្មែរដំបូងគេដែលមានសំណាង ទទួលបានកូនភ្លោះដល់ទៅ៣នាក់ បន្ទាប់ពីលោកមានកូនប្រុសម្នាក់ និងស្រីម្នាក់ស្រាប់ទៅហើយនោះ។ ចំពោះកូនភ្លោះទាំងបីក្រោយនេះគឺ កូនប្រុស២នាក់និងស្រីម្នាក់(កូនទី២)។ទន្ទឹមគ្នានៃចំណងដៃកូនភ្លោះទាំង៣នាក់នោះដែរ គឺពេលនេះ គ្រួសារលោក ជុំ ស៊ីថា កាន់តែមានសំណាងថែមទៀត ត្រូវបានសម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភអំណោយផងដែរ។

អំណោយដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលបានប្រគល់ជូនកូនភ្លោះទាំង៣របស់តារាសម្តែងលោក ជុំ ស៊ីថា គឺធ្វើឡើងតាមរយៈលោក សេង ទៀង ជំនួយការផ្ទាល់របស់សម្ដេចតេជោ។

សូមជម្រាបថា ភរិយារបស់លោក ជុំ ស៊ីថា បានសម្រាលកូនភ្លោះទាំង៣ តាមរយៈការវះកាត់ នៅមន្ទីរពេទ្យឯកជនមួយ នារាជធានីភ្នំពេញ បន្ទាប់ពីភរិយាលោកសម្រាកនៅក្នុងមន្ទីរពេទ្យនេះអស់រយៈពេល២០ថ្ងៃ។
ភ្លាមៗនេះដែរលោក ជុំ ស៊ីថា ក៏បានបង្ហាញអារម្មណ៍រំភើបផងអរផងស្ទើររកពាក្យអ្វីថ្លែងទៅកាន់មហាជនពុំបានឡើយ ក្រោយពេលដែលខ្លួនទទួលបានការដូរចំណងដៃពិសេសនៃអាពាហ៍ពិពាហ៍កូនភ្លោះចំនួន៣នាក់នេះ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


