Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ថៃ ក្រោយបញ្ចប់ការប្រឡងបាក់ឌុបភ្លាម សម្រុកឡើងឆាកតន្ត្រី

បានផុស

នៅ

តារា​ចម្រៀង​វ័យក្មេង និង​ជា​ម្ចាស់​ជយលាភី កម្មវិធី​ប្រឡង The Voice Kid Cambodia រដូវ​កាល​ទី ១ ពេជ្រ ថៃ ថ្មីៗ​នេះ​ទើប​លេច​វត្តមាន​ចូលរួម​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ការ​ប្រឡង​បាក់ឌុប ក្នុង​សម័យ​ប្រឡង​ថ្ងៃ​ទី ០៥ និង​ទី០៦ ខែ​ធ្នូ ឆ្នាំ ២០២២ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បង្ហាញ​វត្តមាន​ប្រឡង​បាក់ឌុប​ពី​សំណាក់​តារា​ចម្រៀង​មាឌ​ល្អិត ពេជ្រ ថៃ នោះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​នោះ​ទេ ថែមទាំង​មាន​ការ​ផ្ញើ​សារ​លើកទឹកចិត្ត និង​ជូនពរ​គ្រប់ៗ​គ្នា​ឲ្យ​តារា​វ័យ​ក្មេង​រួប​នេះ ព្រមទាំង​បេក្ខជន​ដទៃ​ទៀត ទទួល​បាន​ជោគជ័យ និង​លទ្ធផល​ល្អ​ដូចគ្នា។

បើ​ចាប់​អារម្មណ៍​អំឡុង​មុន​ពេល​ប្រឡង​បាក់ឌុប​ប្រហែល ១ សប្ដាហ៍ ពោល​គឺ​នៅ​ថ្ងៃ​ទី ២៩ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ពេជ្រ ថៃ ក៏បាន​ប្រកាស​ពី​ដំណឹង នៃ​ការ​ត្រៀម​ខ្លួន​ចូល​ប្រឡង​បាក់ឌុប​នេះ​ផង​ដែរ។

ក្នុង​នោះ ពេជ្រ ថៃ ថែមទាំង​ជូនដំណឹង​ពី​ការ​បដិសេធ​មិន​ទទួល​រាល់​ការ​ហៅ​តាម​បណ្ដា​កម្មវិធី​មួយ​ចំនួន​រហូតដល់​ថ្ងៃ​បញ្ចប់​ការ​ប្រឡង​បាក់ឌុប។

ជាក់ស្ដែង​មិន​ខុស​ពី​ការ​សន្យា​នោះ​ទេ ក្រោយ​បញ្ចប់​ការ​ប្រឡង​បាក់ឌុប​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់​តែ ពេជ្រ ថៃ លេច​វត្តមាន​នៅ​លើ​ឆាក​តន្ត្រី​ភ្លាម ដែល​ការ​បង្ហាញ​ខ្លួន​នេះ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​សម្ដែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ។ ដោយសារ​ការ​គាំទ្រ​នេះ ត្រូវ​បាន ពេជ្រ ថៃ បញ្ជាក់​ដោយ​ក្ដី​រីករាយ​ទៅកាន់​អ្នក​គាំទ្រ​ថា សូម​អរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​អ្នក​ខេត្ត​សៀមរាប សម្រាប់​ការ​គាំទ្រ​យ៉ាង​ច្រើន​កុះករ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ នាទីutes មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ២៦ នាទីutes មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៤៥ នាទីutes មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម