ជីវិតកម្សាន្ដ
ហង្ស ម៉ានីតា តំណាងឲ្យកម្ពុជាត្រៀមចេញទៅប្រកួតនៅសហរដ្ឋអាមេរិកចុងខែនេះ
ខណៈពេលជិតដល់ថ្ងៃចេញទៅប្រកួតលើឆាកអន្តរជាតិបវរកញ្ញា ហង្ស ម៉ានីតា ដែលជាម្ចាស់មកុដ Miss Universe Cambodia 2022 បច្ចុប្បន្នកំពុងហ្វឹកហាត់ពង្រឹងសមត្ថភាពដើម្បីត្រៀមខ្លួនតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Universe 2022 លើកទី ៧១ នៅសហរដ្ឋអាមេរិក។

ជាក់ស្ដែងនៅលើផេកផ្លូវការរបស់Miss Univers e Cambodia ថ្មីៗនេះបានបង្ហោះការជូនដំណឹងដល់អ្នកគាំទ្រ និងអ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជាថា បវរកញ្ញា ហង្ស ម៉ានីតា នឹងធ្វើដំណើរហោះទៅសហរដ្ឋអាមេរិកដើម្បីចូលរួមប្រកួត Miss Universe 2022 នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះហើយ។

ប្រភពបានបន្តថា ការប្រកួត Miss Universe 2022 លើកទី ៧១ នេះ នឹងរៀបចំធ្វើឡើងនៅ New Orl eans រដ្ឋ Louisiana សហរដ្ឋអាមេរិក នាថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣។ ចំណែកនៅលើទំព័រហ្វេសប៊ុក លោក ម៉ែន និមលរតន៍ ដែលជាស្ថាបនិកក្នុងការដឹកនាំក្រុមម៉ូឌែលទៅប្រកួតលើឆាកអន្តរជាតិបានឲ្យដឹងដែរថា កញ្ញា ហង្ស ម៉ានីតា Miss Universe Cambodia 2022 នឹងធ្វើការហោះហើរចាក ចេញពីប្រទេសកម្ពុជាដើម្បីចូលរួមប្រកួតក្នុងកម្មវិធី Miss Universe 2022 នៅឯសហរដ្ឋអាមេរិក នៅរាត្រីថ្ងៃអង្គារ ទី ២៧ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ។

លោកបានអំពាវនាវបន្ថែមចំពោះអ្នកគាំទ្រទៀតថា បងប្អូនទាំងអស់គ្នាដែលមានបំណងចូលរួមផ្តល់កម្លាំងចិត្តដល់ កញ្ញា ហង្ស ម៉ានីតា សូមទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវេលាម៉ោង ៧ នាទីយប់៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


