Connect with us

ជីវិតកម្សាន្ដ

បងប្រុសចែកឋាន ១ ឆ្នាំ! នាង ប្រាក់គន្ធា រម្លឹកអនុស្សាវរីយ៍សល់តែរូបភាព និងស្នាមញញឹម

បានផុស

នៅ

គិត​មក​ទល់​ពេលនេះ តារា​ចម្រៀង​វ័យក្មេង​លោក នាង ប្រាក់​សុគន្ធ បាន​ចែកឋាន​ទៅ​មាន​រយៈពេល ១ ឆ្នាំ​មក​ហើយ ខណៈ​ជារឿយៗ​គេ​តែង​ឃើញ​តារា​ចម្រៀង​ស្រី​ដែល​ជា​ប្អូនស្រី​បង្កើត គឺ កញ្ញា នាង ប្រាក់គន្ធា បាន​បង្ហាញ​ការ​នឹក​ស្រណោះ​ដល់​បង​ប្រុស​ផង​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​បន្ទាប់ពី​លោក ប្រាក់​សុគន្ធ ទទួល​មរណភាព​ដែល​មាន​រយៈពេល ១ ឆ្នាំ​កន្លង​មក​នេះ ក៏​ស្រាប់តែ​តារា​ចម្រៀង​ស្រី​វ័យក្មេង​កញ្ញា នាង ប្រាក់​គន្ធា បាន​ទម្លាយ​រូបភាព និង​វីដេអូ​អនុស្សាវរីយ៍​ជា​ច្រើន​ជាមួយ​បងប្រុស​របស់​ខ្លួន​គ្រា​ដែល​នៅ​មាន​ជីវិត។ កញ្ញា នាង ប្រាក់​គន្ធា បាន​រៀបរាប់​ខ្លឹមសារ​ថា សល់​តែ​រូបភាព និង​ស្នាមញញឹម​ដ៏​ស្រស់​ស្អាត​ទេ​បងប្រុស​ប្អូន​អើយ​…..។

តារា​ចម្រៀង​កញ្ញា ប្រាក់​គន្ធា បាន​បញ្ជាក់​បន្ថែម​ថា មួយ​ឆ្នាំ​ហើយ​ដែល​បង​ចាកចេញ ពួក​យើង​មិន​ដែល​ភ្លេច​បង​សូម្បី ១ នាទី។ ជាមួយ​គ្នា នៃ​ការ​បង្ហោះ​សារ​របស់​តារា​ចម្រៀង នាង ប្រាក់​គន្ធា ខាង​លើ​នេះ​ដែរ គេ​ឃើញ​មាន​ការ​លើក​ទឹកចិត្ត​ជា​ច្រើន​ពី​មហាជន និង​អ្នកគាំទ្រ ខណៈ​មាន​ខ្លះ​លើក​ឡើង​ថា ចំពោះ​បង​ឲ្យ​តែ​បាន​ឃើញ​រូបថត​ប្អូន​ហេតុអ្វី​បាន​បង​ស្រក់​ទឹកភ្នែក​ដោយ​មិន​ដឹង​ខ្លួន​រហូត​អញ្ចឹង ទាល់តែ​អ្នក​ធ្លាប់​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​ទើប​បាន​យល់​ច្បាស់។

គួរ​រម្លឹក​ថា តារា​ចម្រៀង​វ័យក្មេង នាង ប្រាក់​សុគន្ធ បាន​ជួប​នូវ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ២៥ ខែ​ធ្នូ ឆ្នាំ ២០២១ ក្រោយ​ចេញពី​ច្រៀង​នៅ​ហាង​សាច់​អាំង​ហេងៗ ២ ក្បែរ​ច្រមុះ​ជ្រូក​ស្ទឹងមានជ័យ បណ្ដាល​ឲ្យ​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

គ្រួសារជនជាតិភាគតិចមួយនៅភូមិកំភុន ខេត្តស្ទឹងត្រែង អភិរក្សមរតកដូនតាមិនឲ្យបាត់បង់

ព័ត៌មានជាតិ២១ នាទី មុន

ពាណិជ្ជកម្ម និងវិនិយោគ ជាតម្រូវការក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាស៊ែបៃហ្សង់

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

អស្ចារ្យ! អ្នកជំងឺប្តូរក្រលៀនជ្រូក ពេលនេះជាសះស្បើយហើយ

ព័ត៌មានជាតិ៣២ នាទី មុន

លោក ទេព អស្នារិទ្ធ៖ តួអង្គទាំងអស់ក្នុងវិស័យព័ត៌មាន សុទ្ធតែមានតួនាទីសំខាន់សម្រាប់រួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

បុគ្គលិក តៃវ៉ាន់ មួយរូប ទម្លាប់ផឹកកាហ្វេខ្មៅមួយថ្ងៃមួយលីត្រ ទីបំផុតចូលសម្រាកពេទ្យ

Sokha Hotels

ព័ត៌មានពេញនិយម