ជីវិតកម្សាន្ដ
តារាសម្តែងស្រីអ៊ីរ៉ង់ដ៏ល្បីឈ្មោះ ត្រូវចាប់ខ្លួនបន្ទាប់ពីគាំទ្របាតុករ
អាជ្ញាធរអ៊ីរ៉ង់បានចាប់ខ្លួនតារាស្រីដ៏ល្បីល្បាញមួយរូប ដោយចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត អំពីការតវ៉ាទូទាំងប្រទេសដែលកំពុងពុះកញ្ជ្រោល។

របាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានសាធារណៈរដ្ឋឥស្លាម (IRNA) បានឲ្យដឹងថា នាង Taraneh Alidoosti ដែលជាតារាក្នុងខ្សែភាពយន្តឈ្នះពានរង្វាន់អូស្ការ The Salesman ត្រូវបានដាក់ពន្ធនាគារ មួយសប្តាហ៍បន្ទាប់ពីនាងបង្ហោះនៅលើ Instagram បង្ហាញពីសាមគ្គីភាពជាមួយបុរសទីមួយ ដែលត្រូវបានប្រហារជីវិតនាពេលថ្មីៗ សម្រាប់ឧក្រិដ្ឋកម្មអំឡុងពេល បាតុកម្មទូទាំងប្រទេស។
IRNA ក៏បានផ្សាយផងដែរថា តារាល្បីរបស់អ៊ីរ៉ង់មួយចំនួនទៀត ត្រូវបានស្ថាប័នតុលាការកោះហៅ ជុំវិញការផ្សព្វផ្សាយខ្លឹមសារបង្កហេតុ។

ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មាននេះ មិនបានបញ្ជាក់ថា មនុស្សប៉ុន្មាននាក់ត្រូវបានកោះហៅ ឬផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
ស្របពេលជាមួយគ្នានោះ បើយោងតាមរបាយការណ៍ដែលចេញផ្សាយនៅលើឆានែល Telegram ផ្លូវការរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ, នាង Alidoosti ត្រូវបានចាប់ខ្លួនដោយសារតែនាងមិនបានផ្តល់ឯកសារណាមួយស្របតាមទៅនឹងការអះអាងរបស់នាង។
នៅក្នុងការបង្ហោះរបស់នាង តារាសម្តែងវ័យ៣៨ឆ្នាំរូបនេះបាននិយាយថា “ឈ្មោះរបស់គាត់គឺ Mohsen Shekari ។ រាល់អង្គការអន្តរជាតិដែលកំពុងមើលការបង្ហូរឈាមនេះ ហើយមិនចាត់វិធានការនោះ គឺជារឿងអាម៉ាស់ដល់មនុស្សជាតិ”។

គួរបញ្ជាក់ថា លោក Shekari ត្រូវបានប្រហារជីវិតកាលពីថ្ងៃទី០៩ខែធ្នូ បន្ទាប់ពីតុលាការអ៊ីរ៉ង់ ចោទប្រកាន់ថាបានបិទផ្លូវក្នុងទីក្រុង តេហេរ៉ង់ និងយកកាំបិតចាក់កងកម្លាំងសន្តិសុខ។
កាលពីសប្តាហ៍មុន អ៊ីរ៉ង់បានប្រហារជីវិតអ្នកទោសទីពីរឈ្មោះ Majidreza Rahnavard ពាក់ព័ន្ធនឹងការតវ៉ា។ សាកសពរបស់ Rahnavard ត្រូវបានព្យួរពីដងស្ទូច ដើម្បីជាការព្រមានដល់អ្នកដទៃ។ អាជ្ញាធរអ៊ីរ៉ង់បានចោទប្រកាន់ Rahnavard ថាបានចាក់ទាហានប៉ារ៉ាពីរនាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ អ៊ីរ៉ង់ ប្រហារជីវិតអ្នកទោសទី១ ដែលពាក់ព័ន្ធនឹងការតវ៉ា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


