ព័ត៌មានអន្ដរជាតិ
UN៖ អាជ្ញាធរអ៊ីរ៉ង់កំពុងប្រើដ្រូននិង apps ដើម្បីចាប់ស្ត្រីដែលមិនពាក់ហ៊ីចាប
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ អ៊ីរ៉ង់កំពុងប្រើប្រាស់ដ្រូន ប្រព័ន្ធសម្គាល់មុខ និងកម្មវិធីរាយការណ៍ពលរដ្ឋ ដើម្បីតាមរកស្រ្តីដែលមិនពាក់ហ៊ីចាប់ (hijab) ដែលជាកន្សែងរុំក្បាលតាមកាតព្វកិច្ចរបស់ពួកគេអនុលោមតាមក្បួនសាសនាអ៊ីស្លាម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៥ខែមីនានេះ។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិចេញផ្សាយកាលពីថ្ងៃសុក្រ របាយការណ៍បានបង្ហាញថា អ៊ីរ៉ង់ពឹងផ្អែកលើបច្ចេកវិទ្យាក្នុងការត្រួតពិនិត្យ និងដាក់ទណ្ឌកម្មលើស្ត្រីដែលប្រឆាំងនឹងច្បាប់សំលៀកបំពាក់ជាកាតព្វកិច្ច។
ការបង្រ្កាបនេះរួមមានកម្មវិធីទូរស័ព្ទ «Nazer» ដែលជាឧបករណ៍គាំទ្រដោយរដ្ឋាភិបាលដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋ និងប៉ូលិសរាយការណ៍អំពីស្ត្រីចំពោះការរំលោភដែលត្រូវបានចោទប្រកាន់។ កម្មវិធីទូរស័ព្ទ «Nazer» អាចឱ្យអ្នកប្រើប្រាស់បង្ហោះស្លាកលេខ ទីតាំង និងពេលវេលានៃយានជំនិះ ដែលស្ត្រីមិនពាក់ហ៊ីចាបកំពុងជិះទៅឲ្យប៉ូលិស។
កម្មវិធីនេះអាចចូលប្រើបានតាមរយៈគេហទំព័រប៉ូលីសរបស់ប្រទេសអ៊ីរ៉ង់ ដែលមានអក្សរកាត់ថា (FARAJA) បង្កើតនៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ដើម្បីកំណត់គោលដៅស្ត្រីនៅក្នុង តាក់ស៊ី និងការដឹកជញ្ជូនសាធារណៈ។
អាជ្ញាធរអ៊ីរ៉ង់ក៏បានដាក់ពង្រាយ«ដ្រូន» នៅក្នុងរដ្ឋធានី Tehran និងភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដើម្បីឃ្លាំមើលទីសាធារណៈ និង ត្រួតពិនិត្យការអនុលោមតាមច្បាប់ហ៊ីចាប់នៅកន្លែងសាធារណៈ រួមជាមួយការបន្ថែមពីលើកម្មវិធីសម្គាល់មុខថ្មីដែលត្រូវបានរាយការណ៍ថាបានដំឡើងនៅដើមឆ្នាំ២០២៤ នៅច្រកចូលនៃសាកលវិទ្យាល័យ នៅក្នុងរដ្ឋធានី Tehran ផងដែរ។

ទោះបីជាសេចក្តីព្រាងច្បាប់របស់អ៊ីរ៉ង់ទាក់ទងនឹង «ហ៊ីចាប់ និង ភាពបរិសុទ្ធ» ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរសម្រាប់ស្ត្រី និងក្មេងស្រីនៅក្នុងប្រទេសត្រូវបានផ្អាកនៅខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីការជជែកដេញដោលផ្ទៃក្នុងក៏ដោយ។ ប៉ុន្តែរបាយការណ៍ បាននិយាយថា ប្រសិនបើសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័ត ច្បាប់នឹងដាក់ទោសស្រ្តីឲ្យជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ និងពិន័យជាប្រាក់ស្មើនឹង ១២០០០ ដុល្លារចំពោះការមិនអនុវត្តតាមច្បាប់។
លើសពីនេះយោងតាមមាត្រា២៨៦ នៃក្រមព្រហ្មទណ្ឌអ៊ីរ៉ង់ ស្ត្រីអាចប្រឈមនឹង «ទោសប្រហារជីវិត» ប្រសិនបើត្រូវបានចោទប្រកាន់ពីបទ «ពុករលួយនៅលើផែនដី»។
យោងតាមអង្គការសហប្រជាជាតិ នៅក្នុងឆ្នាំ២០២២ មនុស្សរាប់រយនាក់ត្រូវបានសម្លាប់នៅក្នុងការតវ៉ាប្រឆាំងនឹងច្បាប់ហ៊ីចាបជាកាតព្វកិច្ចរបស់ប្រទេសអ៊ីរ៉ង់ និងបញ្ហានយោបាយ និងសង្គមបន្ទាប់ពីការស្លាប់របស់ Mahsa Amini អាយុ២២ឆ្នាំនៅក្នុងការឃុំឃាំងរបស់ប៉ូលិសក្នុងខែកញ្ញាឆ្នាំនោះ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


