Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ប្រហារជីវិតអ្នកទោសទី១ ដែលពាក់ព័ន្ធនឹងការតវ៉ា

បានផុស

នៅ

អ៊ីរ៉ង់និយាយថា ខ្លួនបានប្រហារជីវិតអ្នកទោសទី១ ដែលគេដឹងថា ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្ម កើតចេញពីការតវ៉ាទូទាំងប្រទេសដែលកំពុងបន្ត។

ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី០៨ខែធ្នូនេះថា លោក Mohsen Shekari ត្រូវបានកាត់ទោសពីបទបង្ករបួសដល់សុខសន្តិសុខម្នាក់ ដោយប្រើកាំបិតវែង និងបិទផ្លូវមួយក្នុងទីក្រុង តេហេរ៉ង់។

សារព័ត៌មាន Tasnim បន្ថែមថា តុលាការកំពូល បានច្រានចោលបណ្តឹងឧទ្ធរណ៍របស់ចុងចោទ ហើយបញ្ជាក់ភាពត្រឹមត្រូវនៃការកាត់ទោស ដោយនិយាយថា សកម្មភាពរបស់ចុងចោទតំណាងឲ្យ “ឧក្រិដ្ឋកម្មនៃសង្គ្រាមប្រឆាំងនឹងព្រះ”។

គួរបញ្ជាក់ជាថ្មី ប្រទេសអ៊ីរ៉ង់ បានរង្គោះរង្គើដោយបាតុកម្មចាប់តាំងពីការស្លាប់របស់នាង Mahsa Amini អាយុ ២២ ឆ្នាំកាលពីថ្ងៃទី១៦ខែកញ្ញា។ នាងបានស្លាប់ បន្ទាប់ពីត្រូវបានឃុំខ្លួនដោយប៉ូលិសសីលធម៌របស់ប្រទេស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ ទីបំផុត អ៊ីរ៉ង់ ទទួលស្គាល់ថា មនុស្សជាង ៣០០នាក់ ត្រូវបានសម្លាប់ក្នុងបាតុកម្ម ទូទាំងប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម