Connect with us

ជីវិតកម្សាន្ដ

Chompoo បង្ហោះសារស្វាគមន៍កូនក្រមុំ Patricia ក្នុងនាមជាបងថ្លៃគ្រួសារសេដ្ឋី

បានផុស

នៅ

តារាសម្ដែងជួរមុខ Chompoo Araya ទើបតែបញ្ចេញរូបភាពញញឹមទទួលទឹកតែពីប្អូនថ្លៃ ពេលនេះនាងស្រាប់​តែបង្ហោះសារ​មួយយ៉ាងមានអត្ថន័យ ផ្ដាំផ្ញើរ​ទៅ​កាន់​កូន​ក្រមុំ Patricia Good ចូលមកគ្រួសារពាន់លាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​រៀប​ការ​រួច Chompoo បាន​បង្ហោះ​សារ​ផ្ញើ​ជូន​ប្អូន​ថ្លៃ​ស្រីអមដោយ​រូបភាព និងសារទៅកាន់ Patricia ថា “Welcome nong @patriciagood to our family” ដោយមានទឹកមុខញញឹម និង​បង្ហាញ​បេះដូង ហើយ Patricia បានចូលមក Comment និងឆ្លើយតបនៅក្រោមការបង្ហោះថា “Thank you so much kaa p chommm”។

ជាមួយគ្នានេះដែរ​​ ហ្វេនៗជាច្រើនបានសសម្រុកចូលមកបញ្ចេញមតិ បន្ទាប់ពីឃើញរូបភាពដែល Chompoo បានបង្ហោះ ខណៈនាងកំពុងទទួលកាដូក្នុងពិធីនេះ មិនដឹងថាញញឹម ឬយំគឺពិតជាគួរឲ្យអស់សំណើចយ៉ាងខ្លាំង។ ក្នុងនោះអ្នកគាំទ្រមួយចំនួនថា អ្នកម្ដាយកូន៣រូបនេះ ពូកែកំប្លែងមិនធម្មតានោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Chompoo បង្ហោះសារស្វាគមន៍កូនក្រមុំ Patricia ក្នុងនាមជាបងថ្លៃគ្រួសារសេដ្ឋី

Chompoo ញញឹមស្វាគមន៍ប្អូនថ្លៃ Patricia Good ផ្លូវការក្នុងគ្រួសារសេដ្ឋីពាន់លាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម