ជីវិតកម្សាន្ដ
ស្វាមីតារាកំប្លែង វ៉ាន់ នីឡា ទម្លាយប្រាប់វិបត្តិផ្លូវចិត្តស្មុគស្មាញ ធ្លាប់ចង់គិតខ្លី
កន្លងមកមហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកគ្រប់គ្នាធ្លាប់ឃើញលោក សក្ការៈ ដែលជាស្វាមីតារាកំប្លែងវ័យក្មេង តែងបង្ហោះរូបភាពសម្ញែងភាពសប្បាយរីករាយជាមួយការចាយជីវិតយ៉ាងស្រណុកស្រួល ក្រោយសាងសុភមង្គលគ្រួសារ បង្កើតបានចំណងដៃកូនដ៏គួរឲ្យស្រលាញ់ម្នាក់។

ប៉ុន្តែយ៉ាងណាមិញសម្រាប់បញ្ហា ឬវិបត្តិផ្លូវចិត្តក្នុងជីវិតរបស់លោក សក្ការៈ ពុំធ្លាប់ត្រូវបានលោកបញ្ចេញឲ្យគ្រប់គ្នាបានដឹងទេ ទើបតែពេលនេះ ស្វាមី វ៉ាន់ នីឡា ដាច់ចិត្តទម្លាយយ៉ាងភ្ញាក់ផ្អើល ដោយលោកនិយាយថា ជីវិតលោកធ្លាប់ចង់គិតខ្លីម្តងៗទៅហើយ ព្រោះភាពស្មុគស្មាញនឹងរឿងចាក់ស្រេះកន្លងមក។

ស្វាមីតារាកំប្លែង វ៉ាន់ នីឡា បាននិយាយដូច្នេះថា អំឡុងឆ្នាំ ២០២០,២០២១,២០២២ លោកតែងតែប្រាប់ខ្លួនឯងថា ត្រូវតែស៊ូ។ អ្វីដែលគិតតែងតែមិនបានដូចក្ដីបំណង មកដល់ឥឡូវនេះក៏នៅតែដដែល ចង់គិតខ្លីជាយូរណាស់មកហើយ ប៉ុន្តែមានកូនចិត្តមួយតែងតែអូសមកវិញរហូត។ I know suicide is not an option but always stay in my mind…។

លោកបន្តទៀតថា “ខ្ញុំជាមនុស្សមុខពីរដែលបងប្អូនមិត្តភ័ក្ដិឃើញតែភាពរីករាយរបស់ខ្ញុំ តែមិនដែលឃើញថា ខ្ញុំជាមនុស្សស្មុគស្មាញគិតច្រើន។ ចូលចិត្តនៅក្នុងបន្ទប់ ព្រោះជាកន្លែងស្ងប់ស្ងាត់សម្រាប់ខ្ញុំ”។ ការបញ្ចេញអារម្មណ៍ពិតពេលនេះ ត្រូវអ្នកដែលស្គាល់មួយចំនួនបង្ហាញពីការលើកទឹកចិត្ត និងផ្ដល់នូវពាក្យពេចន៍ល្អៗជាច្រើនសម្រាប់រូបលោក៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


