ជីវិតកម្សាន្ដ
តាមពិតតួកាច Ice កាន់កាប់មុខជំនួញនៅ ថៃដល់ទៅ ៦ កន្លែងឯណោះ
តួឆ្នាស Ice Apisada Kruekongka គឺតារាសម្តែង បង្ហាញម៉ូដ និងជាពិធីការិនី នាងទទួលបានភាពល្បីល្បាញខ្លាំងនៅពេលក្លាយជាតារាបង្ហាញម៉ូដឲ្យទស្សនាវដ្តី និងអ៊ីនធឺណិត នាងក៏ជា Net Idol ម្នាក់ផងដែរ។ Ice ក៏មានឈ្មោះសម្តែងក្នុងខ្សែភាពយន្ត និងតួនាទីជាច្រើនក្នុងរឿងភាគល្បីៗរបស់ប្រទេសថៃដូចជា Ka Khong Kon,Dok Som See Thong, Wake Up Ladies: The Series និងរឿង Ruen Mai Majurat។

ក្រៅពីការងារក្នុងវិស័យសិល្បៈ តួកាចរូបនេះក៏ជាពាណិជ្ជករមួយរូប ខណៈនាងមានមុខជំនួញជាច្រើនក្នុងដៃកំពុងតែកាន់កាប់សព្វថ្ងៃ រួមទាំងភាគហ៊ុននៅក្នុងក្រុមហ៊ុនជាច្រើន ដែលអាចរកចំណូលបានយ៉ាងក្រាស់ក្រែលអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។
ក្រុមហ៊ុន Ice-Apsada Co., Ltd. បានចុះបញ្ជីនៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១១ ដោយលោកស្រី Apisada Kruekongka ជាក្រុមប្រឹក្សាភិបាលម្នាក់ កាន់កាប់ភាគហ៊ុន ៤០% នៃភាគហ៊ុនរបស់ក្រុមហ៊ុន ឬ ៤ពាន់ភាគហ៊ុនក្នុងតម្លៃភាគហ៊ុន៨លានបាត។ ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនផ្សព្វផ្សាយផលិតផលអាជីវកម្មគ្រប់ប្រភេទ បច្ចុប្បន្នដើមទុនដែលបានចុះបញ្ជីគឺ ១ លានបាត ។
ក្រុមហ៊ុន KKK Innovation Group Co., Ltd. បានចុះបញ្ជីនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៤ ជាមួយលោកស្រី Apisada Kruekongka ជាក្រុមប្រឹក្សាភិបាលម្នាក់ កាន់កាប់ភាគហ៊ុន ១៥% នៃភាគហ៊ុនរបស់ក្រុមហ៊ុន ឬ ១,៥០០ ភាគហ៊ុនក្នុងតម្លៃភាគហ៊ុន ២៣១,៩៨៨ បាត ជាក្រុមហ៊ុនផលិតផលផលិតផលសម្រស់ បច្ចុប្បន្ននេះដើមទុនដែលបានចុះបញ្ជីគឺ១ លានបាត ។
លើសពីនេះ គេបានរកឃើញថា Ice មានតួនាទីជានាយកក្រុមហ៊ុនចំនួន៤ គឺក្រុមហ៊ុន Twenty Four Lab Company Limited ដែលបានចុះបញ្ជីនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ប្រកបអាជីវកម្មលក់ដុំទំនិញទូទៅដោយទទួលបានសំណង ឬតាមកិច្ចសន្យាការងារ ដើមទុនចុះបញ្ជីចំនួន១លាន។
ក្រុមហ៊ុន Twenty Four Lab Co., Ltd បានចុះបញ្ជីនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៧ ដោយធ្វើអាជីវកម្មលក់រាយតាមប្រព័ន្ធអ៊ីនធឺណិត ដោយមានដើមទុនចុះបញ្ជីចំនួន ១ លានបាត។
ក្រុមហ៊ុន Mikka Co., Ltd បានចុះបញ្ជីនៅថ្ងៃទី ១៧ខែមិថុនា ឆ្នាំ ២០១៥ ដោយប្រតិបត្តិការអាជីវកម្មលក់អាហារស្ងួត ដែលមានដើមទុនចុះបញ្ជីចំនួន ១ លានបាត។
ក្រុមហ៊ុន Ice TV Co., Ltd ត្រូវបានចុះបញ្ជីនៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០០៤ ដំណើរការអាជីវកម្មលើការថតកុន ភាពយន្តឯកសារ វីដេអូចម្រៀង រៀបចំការប្រគំតន្ត្រី ដើមទុនចុះបញ្ជី ១លានបាត។

ដោយឡែកកាលពីម្សិលមិញនេះ នាង Ice Apitsada បានសម្រាលកូនស្រីដ៏គួរឲ្យស្រលាញ់ ដោយស្វាមីដែលមិនបានបង្ហាញអត្តសញ្ញាណ ក៏មានវត្តមានក្នុងបន្ទប់នោះដែរ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឆ្នាស Ice Apitsada បញ្ចេញរូបភាពសម្រាលកូនស្រីដំបូង
ចុចអាន៖ចុចអាន៖ទស្សនិកជនសរសើរ Bella ពេញៗមាត់ថា ស្អាតដូចព្រះនាងក្នុងរឿងព្រេង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


