ជីវិតកម្សាន្ដ
មិនធ្លាប់ជាប្ដីប្រពន្ធស្របច្បាប់ តែគូស្នេហ៍ចាស់តារាសម្ដែង Pamela នឹងចែកមរតកឲ្យនាង ១០លានដុល្លារ
លោក Jon Peters ផលិតករភាពយន្តអាមេរិកនឹងចែកកេរមរតកឲ្យអ្នកស្រី Pamela Anderson ចំនួន ១០ លានដុល្លារបន្ទាប់ពីលោកស្លាប់ទៅ ទោះបីជាស្នេហារបស់អ្នកទាំងពីរមិនធ្លាប់ជាស្វាមីភរិយាពេញច្បាប់ក៏ដោយ។

លោក Jon វ័យ ៧៧ ឆ្នាំរូបនេះបានជួបនឹងអ្នកស្រី Pamela អាយុ ៥៥ ឆ្នាំដំបូងនៅវិមាន Playboy ។ ក្រោយពីតារាសម្ដែងស្រីរូបនេះ មកដល់ទីក្រុងឡូសអេនជែលឡែស។ មិនយូរប៉ុន្មានពួកគេចាប់ផ្ដើមទាក់ទងគ្នា ហើយ Jon តែងតែផ្ដល់ជាកាដូឲ្យនាងជាហូរហែដូចជា គ្រឿងអលង្ការ និងឡាន Mercedes 420SL ជាដើម។
ក្នុងឆ្នាំ ២០២០ គូស្នេហ៍ខាងលើបានរៀបការជាមួយគ្នាទាំងមិនស្របច្បាប់ ប៉ុន្តែជីវិតអាពាហ៍ពិពាហ៍របស់ពួកគេអស់អាយុត្រឹម ១២ ថ្ងៃប៉ុណ្ណោះ។

ជាក់ស្ដែងមង្គលការដែលកើតឡើងគឺមកពីអ្នកស្រី Pamela ជាអ្នកចាប់ផ្ដើមសុំខាងប្រុសរៀបការតាមរយៈការផ្ញើសារ ផ្ទុយទៅវិញលោក Jon ជាអ្នកផ្ដាច់ចំណងស្នេហ៍ដោយសារតែចង់រស់នៅជីវិតធម្មតា និងស្ងប់ស្ងាត់ម្នាក់ឯង ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ Pamela Anderson បដិសេធធ្វើជាស្រីកំណាន់របស់លោក Sylvester Stallone
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


