ជីវិតកម្សាន្ដ
មហាជនរិះគន់កម្មវិធី Miss Grand ថាជាវេទិកានិយាយរឿងនយោបាយ
កម្មវិធីប្រកួត Miss Grand Thailand ត្រូវមហាជនរិះថា ធ្វើឡើងគ្រាន់តែជាលេស ដើម្បីយកវេទិកានេះ មកនិយាយរឿងនយោបាយ និងវាយប្រហាររដ្ឋាភិបាលប៉ុណ្ណោះ។

ភ្លាមៗលោក Nawat Issarakraisil ស្ថាបនិក និងប្រធានស្ថាប័ន Miss Grand Thailand បានចេញមុខឆ្លើយតបចំពោះមតិរិះគន់ ហើយលោកថាបើនរណាមិនសុខចិត្ត ចង់ប្ដឹងក៏ប្ដឹងចុះ លោកមិនខ្លាចឡើយ។

នៅក្នុងសន្នសីទសារព័ត៌មាន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Nawat បានថ្លែងអំពីជោគជ័យនៃកម្មវិធី Miss Grand Thailand និង Miss Grand International រយៈពេលជាង ១០ឆ្នាំមកនេះ ហើយចំពោះពាក្យចចាមអារ៉ាមដែលថា Miss Grand ផ្តល់ឱកាសឲ្យបវរកញ្ញានិយាយបញ្ហានយោបាយ វាមិនមែនជារឿងពិតឡើយ។ កន្លងមកកម្មវិធីតែងផ្ដល់សិទ្ធិសេរីភាពឱ្យបេក្ខភាពគ្រប់រូប មានឱកាសនិយាយពីអ្វីដែលពួកគេប្រឈម និងអ្វីដែលពួកគេចង់ឃើញនៅក្នុងសង្គមរបស់ពួកគេ វាពុំមែនជាការវាយប្រហារឡើយ។

ដោយឡែកចំពោះព្រឹត្តិការណ៍ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ខាងមុខដែលគណបក្សនយោបាយនឹងរៀបចំបញ្ជូនអ្នកនយោបាយទៅនិយាយនៅលើឆាក Miss Grand រយៈពេល១ម៉ោង នោះមិនមែនជាការទិញសន្លឹកឆ្នោតនោះទេ។ ក្រោយគណបក្សនយោបាយធ្វើបទបង្ហាញ បេក្ខនារីមកពីខេត្តទាំង៧៧ នឹងសួរដេញដោលអ្នកនយោបាយទាំងនោះអំពីគោលលទ្ធិរបស់គណបក្ស ពោលគឺស្ថាប័ន Miss Grand មិនមានបំណងប្រកាន់និន្នាការខាងណាឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទម្រាំបានចង្កេះស្ដើងដូចពេលនេះ Mai Davika ហាត់កីឡាមិនតិចប្រភេទទេ
ចុចអាន៖ មិនធម្មតា ម្ចាស់មកុដ Miss Charm ឆ្នាំ២០២៣ មានសាវតាជាអ្នកបើកយន្តហោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


