ជីវិតកម្សាន្ដ
មហាជនកោតសរសើរទឹកចិត្តរៀមច្បង Pancake ដែលរុញ Taew ដើរទៅមុខនាង
ឃ្លិបវីដេអូមួយលើ TIKTOK ដែលត្រូវបានអ្នកលេងអ៊ីនធឺណិតចែករំលែក និងនិយាយយ៉ាងច្រើន ក្រោយឃើញរៀមច្បងស្រី Pancake Khemanit យកដៃរបស់នាងរុញ Taew Natapohn ទៅមុខមុន ដើម្បីឲ្យទស្សនិកជនបានឃើញមុខច្បាស់ៗ។

តាមរយៈវីដេអូឃ្លិបនៃការដើរលើកម្រាលព្រំក្រហមរវាងតារាស្រីជួរមុខរបស់ប្រទេសថៃ Taew Nathaphon និង Pancake Khemnit ក្នុងឃ្លិបនោះអ្នកគាំទ្របានឃើញថា Pancake យកដៃរុញខ្នង Taew ដើរទៅមុននាងដោយមិនគិតថា ខ្លួនជារៀមច្បងត្រូវបង្ហាញមុខមុនគេឡើយ។

យ៉ាងណាមិញក្រោយមហាជនបានទស្សនាឃ្លិបនោះរួចមក ម្នាក់ៗក៏បញ្ចេញមតិស្របគ្នាដោយកោតសរសើរតារាស្រីជំនាន់មុនដូចជា Pancake ដែលសរបញ្ចាក់ថានាងមិនចង់បានមុខមាត់ ឬកេរ្តិ៍ឈ្មោះដោយការដណ្ដើមដើរទៅមុខ Tae នោះ។ ជាងនេះទៅទៀត ក៏មានអ្នកលេងអ៊ីនធឺណិតផ្សេងទៀតបានចូលទៅបញ្ចេញមតិដែរថា Pancake ពិតជាតារាស្រីរៀមច្បងគួរគោរពនិងឲ្យតម្លៃពិតៗ មិនត្រឹមតែស្អាតមួយមុខ តែនាងជាមនុស្សមានទឹកចិត្តល្អណាស់។

ក្នុងនោះដែរក៏មានអ្នកខ្លះលើកឡើងពីតារាស្រីៗក្នុងវិស័យសិល្បៈថៃ គួរឲ្យគោរពក្រៅពី Pancake មានដូចជា
Ploy Cherman, Gypsy Pancake, Chompoo Araya មិនត្រឹមមានសម្រស់ស្អាត ទេពកោសល្យសម្ដែងល្អតែក៏ជាតារាដែលមហាជនស្រលាញ់ពេញចិត្តទូទាំងប្រទេសផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនចោទ Bella ថា ព្យាយាមពាំងមុខ Taew ក្រោយធ្លាយឃ្លិបមួយកាលឆ្នាំ ២០១៩
ចុចអាន៖តារាសិចស៊ី Pu Praya បញ្ចេញរូបលើកជើងទល់ជញ្ជាំង ផ្ទុះការវែកញែកព្រាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


