ជីវិតកម្សាន្ដ
មហាជនចោទ Bella ថា ព្យាយាមពាំងមុខ Taew ក្រោយធ្លាយឃ្លិបមួយកាលឆ្នាំ ២០១៩
បញ្ហារបស់តារាស្រី Bella Ranee នៅមិនទាន់ចប់ទេ ក្រោយអ្នកនិយមលេងអ៊ីនធឺណេតជាច្រើនបានជីកកកាយឲ្យកក្រើកម្ដងទៀតទាំងឃ្លិបចាស់និងថ្មី ដែលពេលនេះមហាជនជាច្រើនបានបង្វែរអារម្មណ៍ចោទប្រកាន់ Bella ថានាងព្យាយាមពាំងមុខ Taew Natapohn មិនឲ្យបង្ហាញមុខ និងយកពានរង្វាន់តែឯង។


តាមរយៈឃ្លិបមួយដែលត្រូវបានមហាជនក្នុងបណ្ដាញអ៊ិនធើណេតទម្លាយ គឺជាក្នុងកម្មវិធី Ais Bangkok Countdown កាលឆ្នាំ២០១៩ ដោយកាលណោះ Tae និង Bella រួមជាមួយក្រុមពិធីករ AIS ឡើងឆាកបង្ហាញបទ Happy តែដល់ចប់បទចម្រៀងរួចរាល់ Bella ដូចជាកំពុងតែព្យាយាមបាំងមុខ Tae មិនឲ្យទស្សនិកបានឃើញសូម្បីតែបន្តិចណា។

លើសពីនេះ នៅមានឃ្លិបចាស់មួយទៀតដែល Bella ទទួលពានរង្វាន់រួមជាមួយ Taew និង James Jirayu ដោយ Bella បានទទួលបាច់ផ្កាមុនពេលទៅយករង្វាន់ និងនិយាយតំណាងក្រុម ក្នុងនោះម្ចាស់ការបង្ហោះរូបនេះ បាននិយាយនៅក្នុង caption ថា “មក៣នាក់ តែទទួលផ្កាតែឯង យករង្វាន់និងនិយាយតំណាងតែឯង” រហូតអ្នកលេងបណ្ដាញសង្គមអ៊ីនធឺណេត ក៏ចូលទៅរិះគន់លើឃ្លិបនោះភ្លាមៗផងដែរ។

យ៉ាងណាមិញ ក្រោយឃ្លិបទាំងពីរនេះត្រូវបានគេផ្សព្វផ្សាយជាសាធារណៈ មហាជនជាច្រើនបានបញ្ចេញមតិខុសៗគ្នា ថា មនុស្សជាច្រើនបានសួរថាហេតុអ្វីបានជា Bella ឈររារាំង Tae? ហើយមតិខ្លះផ្តល់ហេតុផលថា Bella អាចនឹងឈរនៅនឹងកន្លែងអំឡុងពេលហាត់សមលើកដំបូង។ ប៉ុន្តែដោយមានអ្វីជាច្រើនដែលបង្ហាញយ៉ាងពិត ជារូបភាពដែលចេញមកគឺដូចជានាងព្យាយាមរារាំងម្ខាងទៀតយ៉ាងដូចច្នោះដែរ! ទោះយ៉ាងណា យើងត្រូវចាំការពិតបង្ហាញជាជាងវែកញែកតាមតែចិត្ត។ ចំណែកអ្នកនិយមលេងអ៊ីនធឺណិតខ្លះ ខំបើកចិត្តមើលមួយជ្រុងទៀត ប្រហែលជាអ្នកទាំង៣បានព្រមព្រៀងគ្នាមុនឡើងលើឆាកដោយឲ្យ Bella និយាយនិងទទួលរង្វាន់ជាក្រុម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសិចស៊ី Pu Praya បញ្ចេញរូបលើកជើងទល់ជញ្ជាំង ផ្ទុះការវែកញែកព្រាត
ចុចអាន៖Min Peachya ទម្លាយមុខគូស្នេហ៍លើកដំបូង ក្រោមរូបភាពមិនច្បាស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


