Connect with us

ជីវិតកម្សាន្ដ

Adam និងភរិយា បង្ហាញខ្លួនលើកដំបូងលើកម្រាលព្រំក្រហម ក្រោយផ្ទុះរឿងអាស្រូវស្នេហា

បានផុស

នៅ

បន្ទាប់ពីពិធីប្រគល់ពានរង្វាន់ Academy Awards លើកទី ៩៥ ត្រូវបានបញ្ចប់ តារាចម្រៀង Adam Levine និង Behati Prinsloo មានវត្តមាននៅក្នុងកម្មវិធី Oscar after-party នេះក៏ជាលើកទីមួយដែរ គូស្នេហ៍មួយគូនេះ បង្ហាញមុខជាសាធារណៈ ចាប់តាំងពីរឿងអាស្រូវស្នេហាផ្ទុះឡើង ។

ការលេចមុខក្នុងពិធីជប់លៀង គូស្នេហ៍ទាំងពីរបានស្លៀកសំលៀកបំពាក់ពណ៌ខ្មៅ ហើយចាប់ដៃគ្នាបង្ហាញក្តី ស្រលាញ់នៅចំពោះមុខមហាជន។ តារាម៉ូដែល Behati តែងតែកាន់ដៃប្តីជជែក គ្នាជាលក្ខណៈឯកជនបំបាត់រាល់ពាក្យចចាមអារ៉ាមមិនចុះសម្រុងគ្នាពីមុន។ ជាមួយគ្នានេះកាលពី ខែមករា មេក្រុម Maroon 5 រូបនេះនិងភរិយាក៏បានស្វាគមន៍កូនទីបីរបស់ពួកគេផងដែរ ។

អំឡុងពេលប្រពន្ធរបស់លោកមានផ្ទៃពោះ Adam Levine បានបង្កការភ្ញាក់ផ្អើលជាមួយនឹងពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាក្នុងខែកញ្ញា ឆ្នាំ ២០២២ ជាពិសេសតារាវ័យ ៤៣ ឆ្នាំរូបនេះត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងស្នេហាជាមួយតារាម៉ូដែលម្នាក់។ បន្ទាប់ពីនោះមកតារាចម្រៀងប្រុសរូបនេះ ក៏បានសារភាពពីអាកប្បកិរិយារបស់ខ្លួន ហើយមាននារីៗជាច្រើននាក់ទៀតចោទលោកថាកំពុងចែចង់ក្នុងអំឡុងពេលនេះ ។

ចាប់តាំងពីចំណងស្នេហ៍ផ្ទុះឡើងមក គូស្នេហ៍មួយគូនេះបានបង្ហាញមុខជាសាធារណៈម្តងហើយម្តងទៀត ។ ទង្វើនេះគឺដូចជាការបញ្ជាក់យ៉ាងស៊ីជម្រៅថាប្រពន្ធរបស់ Adam Levine បានអត់ទោសឱ្យប្តីរបស់នាង ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការលះបង់គ្រប់យ៉ាងដើម្បីផ្តោតលើគ្រួសារតូចរបស់នាង៕

ប្រែសម្រួល៖នាងតូច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម