ជីវិតកម្សាន្ដ
Taeyeon មេក្រុម SNSD បង្ហាញចេតនាចង់ចាកចេញពីផលិតកម្ម SM
Taeyeon មេក្រុម Girls’ Generation បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបង្ហោះឃ្លិបមួយនៅលើគណនី Instagram ផ្ទាល់ខ្លួន ដែលក្នុងន័យនោះចង់បង្ហាញពីបំណងចាកចេញពីផលិតកម្ម SM Entertainment ។

កាលពីថ្ងៃទី ១៣ ខែមីនា Taeyeon បានបង្ហោះ Instagram Story របស់នាងក្នុងរូបភាពនៃឈុតឆាកមួយពីរឿងភាគល្បី ‘The Glory’ ដែលរូបថតនោះបង្ហាញតួ Park Yeonjin (សម្តែងដោយ Lim Jiyeon) និងលិខិតលាលែងពីតំណែងនាងបានប្រគល់ឱ្យថ្នាក់លើរបស់នាង ។ ក្នុងនោះ Taey eon បានកាត់ឈ្មោះ Park Yeonjin ហើយសរសេរឈ្មោះរបស់នាងថា “Kim Taeyeon” ។

ខណៈដែលការបង្ហោះនេះមិនមានន័យអ្វីឡើយ ប៉ុន្តែអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនជឿថា Taeyeon ពិតជាអាចប្រាប់ពីបំណងចង់ចាកចេញពី SM Entertainment ប្រាដកណាស់។ ស្របពេលដែល SM Entertainment ពិតជាកំពុងរៀបចំសម្រាប់ការផ្លាស់ប្តូរដ៏ធំមួយ បន្ទាប់ពី Kakao Entertainment បានចូលរួមក្នុងនាមជាម្ចាស់ភាគហ៊ុនរបស់ទីភ្នាក់ងារនេះ។

យ៉ាងណាមិញ ដូចដែលបានរាយការណ៍ពីមុននៅថ្ងៃទី ១២ ខែមីនា ផលិតកម្ម HYBE បានប្រកាសថាពួកគេនឹង “បញ្ឈប់ដំណើរការទិញយករបស់ SM Entertainment” ហើយទុកវាឱ្យ Kakao អាចចូលកាន់កាប់ក្រុមហ៊ុន ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖អតីតមិត្តប្រុស Prang ជួបឧបទ្ទវហេតុត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


